ព័ត៌មានអន្ដរជាតិ
លោក ពូទីន នឹងបន្តកាន់តំណែង ជាប្រធានាធិបតីរុស្ស៊ី យ៉ាងតិចក៏ដល់ឆ្នាំ២០៣០ដែរ
មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានសម្រេចចិត្តឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីខែមីនាឆ្នាំ២០២៤ ដែលនេះដែលនឹងរក្សាលោកឲ្យកាន់តំណែងរយៈពេល៦ឆ្នាំទៀត ពោលគឺដល់ឆ្នាំ២០៣០ ខណៈលោកប្តេជ្ញា ត្រូវតែដឹកនាំប្រទេសឆ្លងកាត់ឲ្យផុតជម្លោះជាមួយអ៊ុយក្រែន។

ប្រភពអនាមិកចំនួន៦បានពន្យល់ថា ព័ត៌មាននៃការសម្រេចចិត្តរបស់លោកពូទីន ត្រូវបានបញ្ជូនទៅកាន់វិមានក្រឹមឡាំងរួចទៅហើយ ហើយឥឡូវនេះ ទីប្រឹក្សាជាន់ខ្ពស់ កំពុងរៀបចំសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត។
ប្រភពមួយបានប្រាប់រ៉យទ័រថា “ការសម្រេចចិត្តត្រូវបានធ្វើឡើង លោកពូទីន នឹងឈរឈ្មោះ ព្រោះពិភពលោកមើលទៅគឺគ្រោះថ្នាក់ខ្លាំងណាស់”។
គួរបញ្ជាក់ថា លោក ពូទីន ត្រូវបានប្រគល់តំណែងជាប្រធានាធិបតីដោយលោក Boris Yeltsin នៅថ្ងៃចូលឆ្នាំសកល ឆ្នាំ១៩៩៩ ហើយកាន់តួនាទីនេះ យូរជាងអ្នកគ្រប់គ្រងរុស្ស៊ីដទៃទៀតណាណាទាំងអស់ ចាប់តាំងពីលោក Josef Stalin មក។
មន្ត្រីបរទេសជាច្រើនគិតទុករួចទៅហើយថា លោក ពូទីន នឹងបន្តកាន់អំណាចពេញមួយជីវិត ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាក់លាក់ណាមួយ ពីសំណាក់ប្រទេសរុស្ស៊ីនៅឡើយទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានប្រកាសកាលពីខែកញ្ញាដែរថា ប្រសិនបើលោក ពូទីន សម្រេចចិត្តឈរឈ្មោះមែននោះ គ្មាននរណាម្នាក់អាចប្រកួតប្រជែងជាមួយលោកបានឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Perth Now
ចុចអាន៖ លោក ពូទីន ចង្អុលចំឈ្មោះប្រទេសតែមួយគត់ ជាដើមចមបង្កចលាចលនៅមជ្ឈិមបូព៌ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង