Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្ររកឃើញប្រហោងខ្មៅចាស់ជាងគេ ដែលអាចពន្យល់ពីអាថ៌កំបាំងនៃសកលលោក

បានផុស

នៅ

ក្រុមតារាវិទូបានរកឃើញប្រហោងខ្មៅ (Black Hole) ចាស់ជាងគេដែលកើតឡើងប្រហែល ៤៧០ លានឆ្នាំ បន្ទាប់ពីការរកឃើញព្រឹត្តិការណ៍ Big Bang តាមរយៈកាំរស្មី X ដោយប្រើតេឡេស្កុបរបស់អង្គការណាសា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការណាសាបាននិយាយថា ប្រហោងខ្មៅនោះអាចពន្យល់ពីរបៀបដែលប្រហោងខ្មៅផ្សេងទៀតត្រូវបានបង្កើតឡើងនៅក្នុងសកលលោក ព្រោះវាស្ថិតនៅដំណាក់កាលដំបូងនៃការកកើតមិនធ្លាប់មានពីមុនមក ។

ទន្ទឹមនោះ អ្នកវិទ្យាសាស្ត្រជឿជាក់ថា ចក្រវាលបានចាប់ផ្តើមកើតតាំងពី ១៣.៧ ពាន់លានឆ្នាំមុនមកម្ល៉េះ ដូច្នេះប្រហោងខ្មៅខាងលើនេះអាចមានអាយុប្រហែល ១៣.២ ពាន់លានឆ្នាំហើយ ។

គួរបញ្ជាក់ថា ប្រហោងខ្មៅចាស់បំផុតដែលគេរកឃើញ ស្ថិតនៅក្នុងកាឡាក់ស៊ីឈ្មោះថា UHZ1 ។ វាមានទំហំធំជាងប្រហោងខ្មៅនៅកាឡាក់ស៊ីមីលគីវ៉េរបស់យើងដល់ទៅ ១០ ដងឯណោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ skynews

ចុចអាន៖ ក្រុមតារាវិទូ មើលឃើញបាតុភូត Black Hole លេបផ្កាយ ដ៏កម្របំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម