ព័ត៌មានអន្ដរជាតិ
លោក Netanyahu ប្រកាសថា អ៊ីស្រាអែល នឹងគ្រប់គ្រងសន្តិសុខ ហ្គាហ្សា ទាំងស្រុង ក្រោយចប់សង្គ្រាម
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា បន្ទាប់ពីសង្គ្រាមជាមួយក្រុមហាម៉ាសបញ្ចប់ទៅ ប្រទេសរបស់លោក នឹងគ្រប់គ្រងសន្តិសុខទាំងស្រុង លើតំបន់ហ្គាហ្សាសម្រាប់រយៈពេលគ្មានកំណត់។
ក្នុងបទសម្ភាសជាមួយ ABC News ដែលចេញផ្សាយកាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកា លោក Netanyahu ត្រូវបានគេសួរអំពីផែនការរយៈពេលវែងរបស់អ៊ីស្រាអែល សម្រាប់ទឹកដីនេះ ប្រសិនបើខ្លួនទទួលបានជោគជ័យក្នុងការកម្ចាត់ក្រុមហាម៉ាសមែន។

លោកនិយាយថា “ខ្ញុំគិតថា អ៊ីស្រាអែលនឹងមានការទទួលខុសត្រូវផ្នែកសន្តិសុខទាំងស្រុង សម្រាប់រយៈពេលមិនកំណត់មួយ ពីព្រោះយើងបានឃើញអ្វីដែលកើតឡើងនៅពេលដែលយើងមិនមានវា។ នៅពេលយើងមិនមានទំនួលខុសត្រូវផ្នែកសន្តិសុខ អ្វីដែលយើងមានគឺការផ្ទុះឡើងនៃភេរវកររបស់ក្រុមហាម៉ាស ក្នុងកម្រិតមួយដែលយើងនឹកស្មានមិនដល់”។
ទោះបីជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយនេះហាក់ផ្ទុយនឹងការលើកឡើង នាពេលកន្លងមករបស់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល។
ពេលប្រកាសអំពីប្រតិបត្តិការវាយលុកជើងគោកនៅតំបន់របស់ប៉ាឡេស្ទីន កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant សង្កត់ធ្ងន់ថា ទាហានអ៊ីស្រាអែល មិនត្រូវទទួលខុសត្រូវចំពោះជីវិតរស់នៅប្រចាំថ្ងៃនៅតំបន់ ហ្គាហ្សាស្រ្ទីប ឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ