ព័ត៌មានអន្ដរជាតិ
អត្ថាធិប្បាយ ៖ សម្លឹងស៊ីជម្រៅ វិបត្តិពិភពលោក និង ភាពតានតឹងរវាងចិន-អាមេរិក
ត្រីមាសទីមួយនៃដំណើរការឆ្ពោះទៅរកការបញ្ចប់សង្រ្គាមពិភពលោកសម្រាប់ប្រធានាធិបតី Joe Bidenហាក់កាន់តែលំបាកជាងមុនហើយ។ មិនថា បេសកកម្មដោះស្រាយជម្លោះជាមួយចិន វិធីបញ្ចប់សង្គ្រាមដ៏យូរអង្វែងនៅមជ្ឈឹមបូព៌ាឬការរឹតបន្តឹងសម្ព័នមិត្តដែលគួរឱ្យទុកចិត្តរបស់ខ្លួនឡើងវិញ គ្រប់យ៉ាងស្មុគស្មាញជាងការរំពឹងទុក។
អាមេរិកនិងវិបត្តិនៅអាហ្វហ្គានីស្ថាន
បើមើលតាមលក្ខណៈផ្លូវការ សហរដ្ឋអាមេរិកបានបង្ហាញដោយចំហរ នូវឆន្ទៈដកចេញកម្លាំងទ័ពចំនួន ២,៥០០ នាក់ចុងក្រោយរបស់គេពីប្រទេសអាហ្វហ្គានីស្ថានដែលនេះជាផ្នែកមួយ ក្រោមកិច្ចព្រមព្រៀងបន្សល់ពីរដ្ឋបាលលោក Trump វើកាលពីឆ្នាំមុនជាមួយឧទ្ទាមតាលីបង់ ខណៈដែលកំពុងតតាំងក្នុងសង្គ្រាមជាមួយរដ្ឋាភិបាលទីក្រុងកាប៊ុល។
តែបើមើលឱ្យស៊ីជម្រៅទៅក្នុងសកម្មភាពិត គ្រប់យ៉ាងហាក់នៅឆ្ងាយពីកិច្ចព្រមព្រៀងនោះខ្លាំង។ ដោយសារខាងពួកតាលីបង់ក៏មិនបានកាត់បន្ថយការវាយប្រហារទៅលើកងទ័ពរដ្ឋាភិបាលនិងមន្ត្រីស៊ីវិល ខាង រដ្ឋាភិបាលអាហ្វហ្គានីស្ថានក៏អូសបន្លាយពេលសម្រាប់ការចចាររកសន្តិភាព សហរដ្ឋអាមេរិកដែលបានសន្យាថានឹងដកទណ្ឌកម្មអន្តរជាតិចេ្ពីខាងតាលីបង់ក៏មិនឃើញធ្វើ។
ឥឡូវនេះ ឧទ្ទាមតាលីបង់បានបន្តរុញច្រានកងទ័ពរដ្ឋាភិបាលឱ្យខ្ទាតចេញពីមួយកន្លែងទៅមួយកន្លែងទៀត ហើយយុទ្ធនាការធ្វើឃាតស្រស់ ទៅលើចៅក្រម អ្នកច្បាប់ មន្ត្រីរដ្ឋ គ្រូបង្រៀន និងអ្នកសារព័ត៌មាន។ល។
អាមេរិកត្រូវប្រឈមមុខនឹងការសម្រេចចិត្តសំខាន់លើសំណួរអំពីថា គួរដកកងទ័ពជាងពីរពាន់នាក់ចុងក្រោយនោះចេញពីកាប៊ុលដូចកិច្ចសន្យាហើយ ឱបដៃមើលអាហ្វហ្គានីស្ថានធ្លាក់ចូលក្នុងការបង្ហូរឈាមផ្ទៃក្នុងជាមួយឧទ្ទាមដែលមានប្រៀបជាងរដ្ឋាភិបាល ឬ ក៏នៅបន្ត? ករណីនេះមិនខុសពីឆ្នាំ១៩៧៥នៅកម្ពុជា ដែលសហរដ្ឋអាមេរិកប្រកាសទទួលស្គាល់បរាជ័យហើយបានដកបុគ្គលិកស្ថានទូតដែលនៅសេសសល់ទាំងអស់ចេញពីរាជធានីភ្នំពេញដោយនៅព្រឹកព្រលឹម ថ្ងៃទី១២ ខែមេសា គឺ៥ថ្ងៃ មុនភ្នំពេញត្រូវដួលរលំ មនុស្ស ២៧៦ នាក់(ជនជាតិខ្មែរជាង១០០នាក់និង អ្នកកាសែតបរទេសដែលមកតាមដានព័ត៌មានអំពីសង្គ្រាមស៊ីវិលរវាងខ្មែរក្រហមកុម្មុយនិស្តនិងរដ្ឋាភិបាលលន់ណុល)ក៏ត្រូវបានគេមកដឹកយកតាមអាកាសចាកចេញពីទីវាលបាល់ទាត់ក្បែរស្ថានទូតអាមេរិក ដោយឧទ្ធម្ភាគចក្រចំនួន ៣០ គ្រឿង។BBC
ប្រសិនបៃឌិន ដកចេញនូវកងទ័ពចុងក្រោយដូចពាក្យសន្យាក្នុងការចរចាសន្តិភាព ហើយប្រសិនបើរដ្ឋអំណាចនៅទីក្រុងកាប៊ុលដួលរលំអាហ្វហ្គានីស្ថាន ក៏នឹងក្លាយជាប្រទេសដែលចូលទៅក្នុងដៃឧទ្ទាម ដូចលំនាំប្រទេសគុយបានិងកម្ពុជាដែរ។
អតីតមន្ត្រីអាមេរិកខ្លះក៏កំពុងប្រជែងការជំទាស់ថា បៃឌិនគួរតែបញ្ជូនកងទ័ពបន្ថែមទៀតសិន រហូតដល់មានដំណោះស្រាយសន្តិភាពចុងក្រោយនៅកាប៊ុល ខណៈក្រុមជំទាស់នៅអាមេរិក លើកឡើងថា សង្គមមួយដែលកំពុងនឿយហត់នឹងកូវីដ១៩ សង្គ្រាមនៅអាហ្វហ្កានីស្ថានបានធ្វើឱ្យបាត់បង់កងទ័ពជាង ២.៤០០ នាក់និងចំណាយប្រាក់ជាតិច្រើនជាង ២ ទ្រីលានដុល្លារនេះ បង្ហាញថា អាមេរិកដល់ពេលត្រូវដើរចេញហើយ។
ប៉ុន្តែ អ្វីដែលនៅតែគម្រាមសហរដ្ឋអាមេរិក ឱ្យតស៊ូពង្រឹងរកផលប្រយោជន៍នៅក្នុងអំណាចពិភពលោក រួមមាន ហេតុផល វត្តមាននៃក្រុមអាល់កៃដា និងក្រុមភេរវករផ្សេងៗទៀតដែលកំពុងដំណើរការខ្លាំងឡើងៗ។
សម្រាប់មូលដ្ឋានទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន អ្នកវិភាគលំដាប់កំពូលៗ បានបញ្ចេញមានជំរើសជាមូលដ្ឋានបី៖
១ វត្តមានកងទព័អាមេរិកគួររក្សានៅទីនោះដដែលស្នាក់នៅ ហើយគួរ បង្កើនសក្តានុពលវត្តមានយោធាអាមេរិកកាន់តែធំជាងមុនបន្តិចផង ឧត្តមសេនីយ៍ Joseph F. Dunford Jr., អតីតប្រធានអគ្គសេនាធិការចំរុះបានណែនាំលោកបៃឌិននៅក្នុងខែនេះ។ អ្នកនយោបាយដដែលបានព្រមានថាប្រសិនបើអាមេរិកចាកចេញនៅថ្ងៃទី ១ ឧសភាដូចកាលដែលបានគ្រោងទុក ពិភពលោកនឹងបន្សល់នូវភាពវឹកវរសង្គ្រាមស៊ីវិល។ លោកថាការបន្តមានវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិក មានសារៈសំខាន់ក្នុងការជំរុញឱ្យពួកតាលីបានព្រមវិលមកចរចា។
ទោះយ៉ាងណា នៅចុងបញ្ចប់នៃទស្សនីយភាពនេះ អ្នកជំនាញម្នាក់ក្នុងចំនោមអតីតទីប្រឹក្សារបស់លោក ឧត្តមសេនីយ៍ Joseph F. Dunford Jr គឺបរុសដែលមានបទពិសោធន៍ជាមួយសង្គ្រាមនៅអាហ្វហ្គានីស្ថានលោក Carter Malkasian មានប្រសាសន៍ថា វាដល់ពេលហើយដែលអាមេរិកត្រូវចាកចេញទាំងស្រុង។
លោកបានប្រាប់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា ការចាកចេញឥឡូវនេះមានលក្ខណៈគួរឱ្យទាក់ទាញជាងពេលណាៗទាំងអស់ព្រោះថា រាល់ការចចេសរក្សាកងទ័ពអាមេរិកនៅក្នុងប្រទេសនេះទំនងជាមិនអាចបញ្ចុះបញ្ចូលពួកតាលីបង់ឱ្យចូលចរចាទេ បែរជាឱ្យពួកគេរកបានផលចំណេញនៅនឹងកន្លែងទាំងជាមួយវត្តមានទាហានអាមេរិកទាំង២៥០០នាក់។
ជម្រើសទីបីវិញ គឺឱ្យពន្យាពេលការដកទព័រយៈពេល ៦ ខែ ដើម្បីរកកាលវិភាគថ្មីសម្រាប់កិច្ចចរចាសន្តិភាពនិងព្យាយាមផ្នែកការទូតដ៏ស្វាហាប់ជាងនេះ រួមទាំងការសុំជំនួយពីអ្នកជិតខាង ដូចជារុស្ស៊ីនិងចិនដើម្បីដាក់សម្ពាធលើពួកតាលីបង់ឱ្យចរចាគ្នាឱ្យបានម៉ឺងម៉ាត់។ នេះជាគំនិត អតីតប្រេសិតក្រសួងការបរទេសប្រចាំនៅប្រទេសអាហ្វហ្គានីស្ថានលោកស្រី Laurel Miller ។ លោកស្រីបាននិយាយប្រាប់ញូយ៉កថាមស៍ថា ឥទ្ធិពលដ៏ប្រសើរបំផុតរបស់អាមេរិកទៅលើក្រុមឧទ្ទាម គឺមិនមែនវត្តមានយោធាទេតែអាមេរិកគួរមានសមត្ថភាពក្នុងការបង្ហាញពួកគេថា គ្រប់យ៉ាងនឹងក្លាយជាអន្តរាគមអន្តរជាតិដែលស្តាប់តាមអាមេរិក។
ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនមិនងាយធូរស្រាល
នៅក្នុងបេសកកម្ម ខែដំបូងនៃតំណែងប្រធានាធិបតីរបស់ខ្លួន លោក Joe Biden បានខិតខំយ៉ាងខ្លាំងលើការកំណត់ឡើងវិញនូវបណ្តាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិកចាត់ទុកកូរ៉េខាងត្បូងនិងជប៉ុនជាសម្ព័ន្ធមិត្តដែលទុកចិត្តបំផុតរបស់ខ្លួន និងបានផ្តល់សញ្ញាដល់ពួកគេថា ខ្លួននឹងធ្វើការជាមួយប្រទេសទាំងពីរដើម្បីបង្កើតយុទ្ធសាស្ត្រដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។
លោក Biden ក៏សង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការត្រីភាគីបន្ថែមទៀតក្នុងការដោះស្រាយជាមួយនឹងការកើនឡើងនៃអំណាចរបស់ចិនលើពិភពលោក។
សម្រាប់ប្រទេសកូរ៉េខាងត្បូង ការខ្សោះជីវជាតិនៃទំនាក់ទំនងទ្វេជាមួយជប៉ុនចាប់តាំងពីប្រធានាធិបតីមូនជេអ៊ីនឡើងកាន់តំណែងក្នុងឆ្នាំ ២០១៧ នេះហាក់ដូចជាបញ្ហាប្រឈមធំមួយផ្នែកដោយការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន។ តួលេខពាណិជ្ជកម្មសម្រាប់ឆ្នាំ ២០២០កន្លងមកបាន ពន្យល់ថា ប្រទេសចិនគឺជាទិសដៅឈានមុខគេសម្រាប់ការនាំចេញរបស់កូរ៉េខាងត្បូង ដោយស្រូបយក ២៥,៨ ភាគរយនៃចំនួនសរុប។ បន្ទាប់មកទៀតអាមេរិកមានចំនួន ១៤,៥ ភាគរយប្រទេសវៀតណាមនិងហុងកុងបន្ទាប់ ឯប្រទេសជប៉ុនឈរនៅលំដាប់ទី ៥ ដែលស្រូបយកតែ ប្រមាណជា៤,៩ ភាគរយនៃការនាំចេញរបស់កូរ៉េខាងត្បូង។
ក្នុងនាមជាប្រជាជាតិមួយពឹងផ្អែកលើពាណិជ្ជកម្មដើម្បីការរស់រានរបស់ខ្លួន ប្រទេសកូរ៉េខាងត្បូងមិនអាចព្រងើយកន្តើយនឹងប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនបានទេ។
ដែលលំបាកគឺកូរ៉េ មិនអាចងាកចេញពីសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មធំទីពីរនិងដែលមានសម្ព័ន្ធភាពយោធាជិតស្និទ្ធ។ ហើយក៏មិនអាចព្រងើយកន្តើយចំពោះប្រទេសជប៉ុនដែលនៅតែជាប្រភពដ៏សំខាន់នៃបច្ចេកវិទ្យាជឿនលឿនប៉ុន្តែក៏មិនសំខាន់ដូចចិនឬអាមេរិកដែរ។ សម្រាប់ប្រទេសកូរ៉េខាងត្បូង ភាពតឹងតែងរវាងចិននិងអាមេរិកបង្កបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតចំពោះវិបុលភាពនិងសន្តិសុខរបស់ខ្លួនដោយសារតែប្រទេសទាំងពីរដើម្បីរក្សាលំហូរនៃពាណិជ្ជកម្ម។
ការកើនឡើងនៃអំណាចប្រទេសចិនក្នុងនាមជាដៃគូសេដ្ឋកិច្ចចាប់តាំងពីទសវត្សឆ្នាំ ១៩៩០មក ស្របពេលជាមួយនឹងការធ្លាក់ចុះនៃសារៈសំខាន់របស់ជប៉ុននៅកូរ៉េពិតបានជះឥទ្ធិពលដល់សហរដ្ឋអាមេរិកដោយកាត់បន្ថយឥទ្ធិពលរបស់ខ្លួននៅក្នុងពាណិជ្ជកម្មមិនថាតែជាមួយ កូរ៉េទេប៉ុន្តែ ជាមួយប្រទេសជាច្រើន។ ដៃគូពាណិជ្ជកម្មកំពូលសម្រាប់ប្រជាជាតិភាគច្រើននៅលើពិភពលោកនាពេលបច្ចុប្បន្ននេះគឺប្រទេសចិន សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។
ករណីសហរដ្ឋអាមេរិកនិងចិនចាប់ផ្តើមឡើងកំដៅ ឬយ៉ាងហោចណាស់ចេញសង្រ្គាមត្រជាក់ថ្មី ហើយបើកូរ៉េខាងត្បូងចង់ចេញមុខសម្របសម្រួលរវាងប្រទេសទាំងពីរគឺពិបាកដដែល ព្រោះជំលោះមានលក្ខណៈជារចនាសម្ព័ន្ធ ឱកាសនៃភាពជោគជ័យគឺទាប។
មធ្យោបាយមួយទៀតសម្រាប់កូរ៉េខាងត្បូងដើម្បីដោះស្រាយស្ថានការណ៍គឺជួសជុលទំនាក់ទំនងជាមួយជប៉ុននិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសកំពុងរីកចម្រើនផ្សេងៗ។ ចំពោះភាពតានតឹងទាំងអស់រវាងកូរ៉េខាងត្បូងនិងជប៉ុនប្រជាជាតិទាំងពីរឃើញថាពួកគេមានជំហរប្រហាក់ប្រហែលគ្នា។ ប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយប្រទេសចិននិងសម្ព័ន្ធមិត្តយោធាជាមួយសហរដ្ឋអាមេរិក។
ក្នុងចំណោមគោលដៅនាំចេញធំ ៗ ទាំង ១៥ ក្រៅពីសហរដ្ឋអាមេរិកមានតែ ៣ កន្លែងទៀតនៅក្រៅតំបន់អាស៊ីគឺអាឡឺម៉ង់ ម៉ិកស៊ិកនិងរុស្ស៊ី។ ប្រទេសម៉ិកស៊ិកជាប់ចំណាត់ថ្នាក់លេខ ១១ គឺជាប្រទេសកំពុងអភិវឌ្ឍន៍តែមួយគត់នៅក្រៅទ្វីបអាស៊ី ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១៥ ។ នៅពេលកំណើនសេដ្ឋកិច្ចងាកចេញពីប្រទេសចិនទៅប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រជាជនវ័យក្មេងនិងកំពុងកើនឡើងនោះ ប្រទេសកូរ៉េខាងត្បូងនឹងស្វែងរកឱកាសថ្មីៗដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើជនជាតិចិន។ ប្រទេសប្រេស៊ីល កូឡុំប៊ី អេហ្ស៊ីប អ៊ីរ៉ង់ នីហ្សេរីយ៉ា ប៉ាគីស្ថាន អាហ្វ្រិកខាងត្បូង និងតួកគីសុទ្ធតែមានប្រជាជនច្រើន និងមានសក្តានុពលក្នុងការរីកចម្រើនទៅជាដៃគូសេដ្ឋកិច្ចសំខាន់សម្រាប់កូរ៉េខាងត្បូង។
គំនិតផ្តួចផ្តើមថ្មីនេះ អាចនឹងបង្កើនការពិបាកក្នុងអាណត្តិរបស់ប្រធានាធិបតី Moon និងទំនាក់ទំនងជាមួយអាមេរិក។ យើងរង់ចាំមើលថា តើ លោកបៃឌិនដោះស្រាយចំណោទចាក់ស្រេះនេះដោយមធ្យោបាយណា?
សាយ ពេជ្រ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម១១ ម៉ោង ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់