ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល តាមសម្លាប់មេទ័ពក្រុមហាម៉ាស ដែលខ្លួនធ្លាប់កាត់ទោសដាក់ពន្ធនាគារ៤២៦ឆ្នាំ តែដោះលែងវិញ
អ៊ីស្រាអែល កំពុងតាមរកនិងសម្លាប់មេបញ្ជាការក្រុមហាម៉ាស លោក Yahya Sinwar ដែលគេ ជឿថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាលើប្រទេសអ៊ីស្រាអែលភាគខាងត្បូង ដែលបណ្តាលឲ្យមនុស្សជាង១៤០០នាក់បាត់បង់ជីវិត។

គេសង្ស័យថា លោក Sinwar អាយុ៦១ឆ្នាំ កំពុងស្ថិតនៅក្នុងមជ្ឈមណ្ឌលបញ្ជានិងគ្រប់គ្រងរបស់ក្រុមហាម៉ាស ខាងក្រោមមន្ទីរពេទ្យនៃតំបន់ហ្គាហ្សាស្រ្ទីប។
ក្នុងនាមជាប្រមុខក្រុមហាម៉ាសនៅហ្គាហ្សា លោក Sinwar គឺជាសមាជិកដ៏មានឥទ្ធិពលលំដាប់ទីពីររបស់ចលនានេះ បន្ទាប់ពីលោក Ismail Haniyeh។
ស្របពេលជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក Richard Hecht អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការប្រៀបធៀបលោក Sinwar ទៅនឹង Osama Bin Laden។

លោក Yahya Sinwar ជាអ្នកមើលការខុសត្រូវកិច្ចការរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដោយបានបង្កើតសេវាកម្មស៊ើបការណ៍សម្ងាត់ និងស្លាបយោធារបស់ខ្លួនគឺ IQB។
លោក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៤២៦ឆ្នាំ ពីបទសម្លាប់ទាហានអ៊ីស្រាអែលពីរនាក់ក្នុងឆ្នាំ១៩៨៩ ប៉ុន្តែក្រោយមក លោកត្រូវបានដោះលែង ជាផ្នែកមួយនៃការដោះដូរអ្នកទោសជាមួយក្រុមហាម៉ាស ក្នុងឆ្នាំ២០១១។
លោក Sinwar និងអ្នកដែលត្រូវដោះលែងផ្សេងទៀតក្នុងការដោះដូរនោះ គឺស្ថិតក្នុងចំណោមអ្នកដែលអ៊ីស្រាអែលចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី៧ខែតុលា ហើយចាប់តាំងពីពេលនោះមក អ៊ីស្រាអែលអះអាងថា ក្រុមហាម៉ាស មានទីស្នាក់ការកណ្តាលមួយ នៅខាងក្រោមមន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Netanyahu ប្រកាសថា អ៊ីស្រាអែល នឹងគ្រប់គ្រងសន្តិសុខ ហ្គាហ្សា ទាំងស្រុង ក្រោយចប់សង្គ្រាម

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?