Connect with us

ព័ត៌មានអន្ដរជាតិ

ភាពខុសគ្នារវាងបទឈប់បាញ់ (Ceasefire) និងការផ្អាកបាញ់មនុស្សធម៌ (Humanitarian Pause)

បានផុស

នៅ

ប្រទេសជាច្រើន ក៏ដូចជាអង្គការសហប្រជាជាតិផងដែរ បានអំពាវនាវឲ្យមានបទឈប់បាញ់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែប្រទេសនានា រួមទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិកនិងកាណាដា ក៏ដូចជាសហភាពអឺរ៉ុប មិនព្រមអំពាវនាវឲ្យមានបទឈប់បាញ់ទេ ដោយនិយាយថា ការធ្វើបែបនេះហាក់ដូចជាផលប្រយោជន៍ដល់ក្រុមហាម៉ាស ដែលត្រូវបានសហរដ្ឋអាមេរិក និងរដ្ឋាភិបាលលោកខាងលិចមួយចំនួនទៀត ចាត់ទុកថាជា អង្គការភេរវកម្ម អ៊ីចឹង។

ជា​ថ្មី​ម្តង​ទៀត​ក្នុង​សប្តាហ៍​នេះ សហរដ្ឋ​អាមេរិក ​បាន​ច្រានចោល​ការ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ ប៉ុន្តែជំនួស​មកវិញ ដោយ​ការ​អំពាវនាវឲ្យ​ផ្អាកបាញ់មនុស្សធម៌។

(រូបថត៖ Yahoo)

ដូច្នេះ តើមានអ្វីខុសគ្នារវាង បទឈប់បាញ់ (Ceasefire) និងការផ្អាកបាញ់មនុស្សធម៌ (Humanitarian Pause)?

ជាការពិត ការផ្អាកមនុស្សធម៌ (Humanitarian Pause) មាននិន្នាការត្រឹមរយៈពេលខ្លី ជួនកាលត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ។

ធម្មតា ការផ្អាកបែបនេះ ត្រូវបានអនុវត្តក្នុងគោលបំណងឲ្យភាគីជម្លោះផ្អាកការប្រយុទ្ធសិន ដើម្បីផ្តល់ជំនួយមនុស្សធម៌ដែលផ្ទុយទៅនឹងការសម្រេចបាននូវដំណោះស្រាយនយោបាយរយៈពេលវែង។

ដោយឡែក បទឈប់បាញ់ (Ceasefire) គឺសំដៅលើរយៈពេលវែង ហើយជារឿយៗមានគោលបំណងអនុញ្ញាតឲ្យភាគីនានា ចូលរួមក្នុងកិច្ចសន្ទនា រួមទាំងលទ្ធភាពនៃការឈានដល់ដំណោះស្រាយនយោបាយជាអចិន្ត្រៃយ៍ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Netanyahu៖ គ្មានអ្នកណាបានសុខឡើយ បើតំបន់មជ្ឈិមបូព៌ាធ្លាក់ក្នុងដៃ អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម