Connect with us

ព័ត៌មានអន្ដរជាតិ

សង្រ្គាមមួយខែ មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅហ្គាហ្សា លែងដំណើរការជិតអស់ហើយ

បានផុស

នៅ

សង្រ្គាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សា រយៈពេលមួយខែមកនេះ មន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាពភាគច្រើននៅទូទាំងតំបន់ហ្គាហ្សាត្រូវបានបង្ខំឱ្យបញ្ឈប់សេវា ដោយសារតែការទម្លាក់គ្រាប់បែកដោយផ្ទាល់ កង្វះខាតប្រេងឥន្ធនៈ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងហោចណាស់ ១០២លើកលើទីតាំងថែទាំសុខភាព ចាប់តាំងពីការផ្ទុះឡើងនៃការប្រយុទ្ធគ្នានៅក្នុងតំបន់ កាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ។

ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បណ្ដាលឱ្យមន្ទីរពេទ្យខូចខាតសឹងទាំងអស់ និងនាំឱ្យមនុស្សស្លាប់ចំនួន ៥០៤នាក់ របួស ៤៥៩នាក់ ខូចខាតសម្ភារៈចំនួន ៣៩ និងប៉ះពាល់ដល់រថយន្តសង្គ្រោះចំនួន ៣១គ្រឿង។ បច្ចុប្បន្នមានតែមន្ទីរពេទ្យចំនួន ១៨ប៉ុណ្ណោះដែលកំពុងដំណើរការ ប៉ុន្តែក៏កំពុងត្រដាបត្រដួសផងដែរ ព្រោះពួកគេបានអស់ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត។

សូមបញ្ជាក់ថា តាំងពីផ្ទុះសង្រ្គាមមានជនជាតិប៉ាឡេស្ទីន ១០,០២២នាក់ រួមទាំងកុមារ ៤,១០៤នាក់ និងស្ត្រី ២,៦៤១នាក់ ត្រូវបានសម្លាប់។ ចំណែកចំនួន​អ្នក​ស្លាប់​នៅ​អ៊ីស្រាអែល​មានចំនួន ​១,៦០០​នាក់។ ​នេះ​បើ​យោង​តាម​តួលេខ​ផ្លូវការ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Anadolu

ចុចអាន៖ អ៊ីស្រាអែលទុកពេល ៤ម៉ោងឱ្យជនស៊ីវិលភៀសខ្លួនចេញពីហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម