ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំបន្ទាន់ ពាក់ព័ន្ធការវាយប្រហាររបស់អ៊ុយក្រែន នៅ Donetsk
ទីក្រុងមូស្គូ បានស្នើសុំឲ្យមានកិច្ចប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុង Donetsk។ នេះបើតាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky។

កាលពីព្រឹកថ្ងៃអង្គារទី៧ខែវិច្ឆិកា ទីក្រុងរុស្ស៊ីមួយនេះ ត្រូវទទួលរងការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ ដែលបាញ់ដោយកងកម្លាំងទីក្រុងកៀវ ជាហេតុបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗមួយចំនួន។
មិនត្រឹមប៉ុណ្ណឹង មនុស្សយ៉ាងតិច២០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ ខណៈមន្ត្រីក្នុងតំបន់រំពឹងថា តួលេខនឹងកើនឡើងជាបន្តទៀត។
លោក Polyansky បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើឆានែល Telegram ថា “យើងបានស្នើឲ្យរៀបចំកិច្ចប្រជុំបើកចំហជាបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាក់ទងនឹងការវាយប្រហារ ដោយទីក្រុងកៀវ លើទីក្រុង Donetsk”។

តាមការបញ្ជាក់ពីមេដឹកនាំសាធារណរដ្ឋប្រជាមានិត Donetsk លោក Denis Pushilin, ការវាយប្រហារដោយប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតពហុមុខងារ HIMARS ផលិតដោយសហរដ្ឋអាមេរិកនៅលើទីក្រុងនេះ បានកើតឡើងជាបីដំណាក់កាល។
ការវាយប្រហារ បានកំណត់គោលដៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចំនួន៤ និងបង្កការខូចខាតយ៉ាងដំណំ ដល់អគារនាយកដ្ឋានការងារ និងសន្តិសុខសង្គមក្នុងតំបន់។
លោក Pushilin រាយការណ៍ថា អគារលំនៅដ្ឋានជាច្រើន និងមន្ទីរពេទ្យមួយកន្លែង ក៏រងការខូចខាតដោយសារមីស៊ីលផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី៖ មេដឹកនាំលោកខាងលិច ដឹងច្បាស់ហើយថា អ៊ុយក្រែន កំពុងលួចលុយពួកគេ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ