Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ដាក់សត្វឃ្មុំនៅតាមរបងព្រំដែន ទុកទិចអ្នករត់ពន្ធ

បានផុស

នៅ

កងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា (BSF) បានដាក់សម្បុកឃ្មុំនៅតាមបណ្តោយព្រំដែនប្រវែង ៤០៩៦គីឡូម៉ែត្ររបស់ខ្លួនជាប់ប្រទេសបង់ក្លាដែស ដើម្បីទប់ស្កាត់ការរត់ពន្ធសត្វគោក្របីនិងឧក្រិដ្ឋកម្មផ្សេងៗ។

(រូបថត៖ ANI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន PTI ថា សម្បុកឃ្មុំ ត្រូវបានដាក់នៅលើរបងព្រំដែន ក្នុងតំបន់នៃរដ្ឋ West Bengal ដែលទីនោះជាកន្លែងងាយនឹងមានការរត់ពន្ធ។ គំនិតផ្តួចផ្តើមនេះ គឺចេញពីកងវរសេនាតូចលេខ៣២របស់ BSF។

រដ្ឋាភិបាលឥណ្ឌា ចាត់ទុកឧក្រិដ្ឋកម្មឆ្លងដែន និងអន្តោប្រវេសន៍ខុសច្បាប់នៅតាមព្រំដែនជាមួយបង់ក្លាដែស ជាបញ្ហាចម្បង ខណៈការរត់ពន្ធសត្វពាហនៈ មាស ប្រាក់ និងគ្រឿងញៀនកំពុងកើតឡើងយ៉ាងគំហុកនៅ រដ្ឋ West Bengal។

(រូបថត៖ ANI)

មន្ត្រីដដែល​​បន្ថែម​ថា ពីមុន ឧក្រិដ្ឋជន​តែងតែធ្វើសកម្មភាពតាមរបង ​ដោយ​កាត់ ឬ​ប៉ុនប៉ង​កាត់របង​ ហើយឥឡូវ បើពួកគេហ៊ានធ្វើដូច្នេះទៀត សត្វឃ្មុំនឹងទិចពួកគេ។

នៅពេលនេះ មន្ត្រី BSF បានព្រមានខ្លាំងៗថា ការវាយប្រហារពីហ្វូងឃ្មុំអាច បង្កជារបួសធ្ងន់ធ្ងរ បើនរណាម្នាក់ប៉ុនប៉ងឆ្លងដែនដោយខុសច្បាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ សត្វ ឃ្មុំ ៦ម៉ឺនក្បាលទុំជុំវិញ Angelina Jolie ក្នុង គម្រោង ផ្ដួចផ្ដើម Women for Bees

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម