ព័ត៌មានអន្ដរជាតិ
ផ្អាកជើងហោះហើរភ្លាមៗនៅ វៀតណាម ក្រោយអ្នកដំណើរ២នាក់យកកំភ្លើងមកតាម
ជើងហោះហើរ VN186 ពីដាណាងទៅហាណូយ (DAD – HAN flight) គ្រោងនឹងចេញដំណើរនៅម៉ោង ៧:២៥ យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ប៉ុន្តែត្រូវបញ្ឈប់ជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកដំណើរប្រុស២នាក់នៅលើយន្តហោះគំរាមអ្នកផ្សេងទៀតថា ខ្លួនបានយកកាំភ្លើងមកតាម។
មជ្ឈមណ្ឌលសន្តិសុខ អាកាសយានដ្ឋានអន្តរជាតិ Da Nang បាននិយាយថា ខ្លួនទើបតែបានសម្របសម្រួលជាមួយអាជ្ញាធរអាកាសយានដ្ឋានកណ្តាល ដើម្បីដោះស្រាយអ្នកដំណើរ២នាក់ ដែលបានបំពានបទប្បញ្ញត្តិស្តីពីសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍។
នៅល្ងាចថ្ងៃទី០៧ សន្តិសុខអាកាសយានដ្ឋាននៅចំណតលេខ ២៧ នៅអាកាសយានដ្ឋាន Da Nang បានទទួលសំណើរសុំជំនួយពីអ្នកបម្រើលើជើងហោះហើរ VN186 ជាមួយនឹងបណ្ដឹងដែលអ្នកដំណើរប្រុស ២នាក់ជាជនជាតិវៀតណាម បានផ្សព្វផ្សាយព័ត៌មានថា ពួកគេនាំយកកាំភ្លើងឡើងយន្តហោះ។
ភ្លាមៗនោះដែរ ប្រធានក្រុមត្រូវធ្វើការសម្រេចចិត្តបដិសេធការដឹកអ្នកដំណើរ ក្រោយពេលកើតហេតុ។ ក្រោយមកកងកម្លាំងសន្តិសុខអាកាសចរណ៍ និងអាជ្ញាធរអាកាសយានដ្ឋានកណ្តាល បានទៅដល់ទីតាំងរបស់យន្តហោះដោយឥតបង្អង់យូរឡើយ។
អាជ្ញាធរអាកាសយានដ្ឋានកណ្តាលបានសម្រេចចិត្តនាំជនសង្ស័យដែលនិយាយថាខ្លួនយកកាំភ្លើងឡើងយន្តហោះ ព្រមទាំងត្រួតពិនិត្យឡើងវិញនូវសុវត្ថិភាពអ្នកដំណើរទាំងអស់ និងវ៉ាលីរបស់អ្នកដំណើរ។ នៅវេលាម៉ោង៩យប់ថ្ងៃដដែល ដំណើរការត្រួតពិនិត្យបានបញ្ចប់ ប៉ុន្តែរកមិនឃើញវត្ថុគ្រោះថ្នាក់ ឬជាតិផ្ទុះហាមឃាត់ឡើយ ដូច្នេះនៅវេលាម៉ោង១០យប់ ជើងហោះហើរ VN186 បានបន្តដំណើរទៅមុខទៀត។
ចំណែកឯជនទាំងពីរនាក់ដែលផ្សព្វផ្សាយព័ត៌មានមានកាំភ្លើងនោះមានឈ្មោះ ង្វៀន ឌឹកទ្រុង អាយុ៣០ឆ្នាំ មានទីលំនៅស្រុកធៀនហាយ ខេត្តថៃប៊ិញនិងម្នាក់ទៀតឈ្មោះ ឡេ សួនក្វាង អាយុ៤០ឆ្នាំរស់នៅក្រុងថៃប៊ិញ ខេត្តថៃប៊ិញ។ បច្ចុប្បន្នករណីនេះត្រូវបានអាជ្ញាធរអាកាសយានដ្ឋានកណ្តាលចាត់ការតាមបញ្ញត្តិច្បាប់អាកាសចរណ៍៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជីវិតដ៏ប្រណិតរបស់មេដឹកនាំហាម៉ាស សុទ្ធតែជាកំពូលមហាសេដ្ឋីមានប្រាក់វាល់លាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ