Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យមួយក្រុមនៅ រុស្ស៊ី ​ភ័យ​ស្លន់​ស្លោ​ ក្រោយឃើញ​ផ្លែ​ប៉ោម​មួយ​ផ្លែប៉ុណ្ណោះ

បានផុស

នៅ

ក្រុម​គ្រូពេទ្យ​មួយក្រុមនៅប្រទេសរុស្ស៊ីបានបង្ហាញអាការភ័យ​ស្លន់ស្លោ និង​រត់​គេច​ខ្លួន​យ៉ាង​ចលាចល​ បន្ទាប់ពីឃើញផ្លែប៉ោមមួយផ្លែ ក្រោយដឹងការពិតអ្នកលេងអ៉ិនធើណេតហាក់ហួសចិត្ត ព្រមទាំងអស់សំណើចនឹងសកម្មភាពពួកគេ។

កាលពីថ្មីៗនេះ​ នៅលើបណ្ដាញ TikTok ឈ្មោះ nolanhansen បានធ្វើវីដេអូឃ្លិបមួយដែលកំពុងតែពេញនិយម ដោយមានអ្នកចូលមើលជាង ២៣ លានដង។ ក្នុងនោះបុរសម្នាក់ស្លៀកពាក់ជាគ្រូពេទ្យបានសួរអ្នកគ្រប់គ្នាពីក្រោយគាត់ ថា “តើអ្នកមានមុខងារអ្វី?” គ្រប់គ្នាឆ្លើយថា “ជាគ្រូពេទ្យ” បន្ទាប់មកគាត់បានយកផ្លែប៉ោមមួយចេញពីហោប៉ៅរបស់គាត់ ហើយសួរថា “តើនេះជាអ្វី?” ប៉ុន្តែអ្វីដែលគាត់ទទួលបាន ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាំងកាំងហើយស្រែក​ឆោឡោ និង​រត់​ក្នុង​ទិសដៅ​ផ្សេង​គ្នា ប្រៀបដូចជាឃើញគ្រាប់បែកកំពុងនៅចំពោះមុខ។

ទោះយ៉ាងណាក៏ដោយ ឃ្លិបដ៏ខ្លីនោះបានធ្វើឲ្យមនុស្សមា​នការយល់ច្រឡំ។ ប៉ុន្តែ​នៅ​ទី​បំផុត មាន​មនុស្សផ្សេងទៀតនិយាយ​ថា វេជ្ជបណ្ឌិតខ្លាចផ្លែប៉ោម វា​ជា​ការ​លេង​មួយ​នៅ​លើ​ពាក្យ​អង់គ្លេស “An apple a day keeps the doctor away” ឬ​បកប្រែ​ជា​ភាសា​ខ្មែរ​ថា “ញ៉ាំផ្លែប៉ោមឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ គឺនៅឆ្ងាយពីគ្រូពេទ្យ។” មានន័យថា ប្រសិនបើអ្នកញ៉ាំអាហារទាំង៥ក្រុម ញ៉ាំបន្លែនិងផ្លែឈើ នោះគ្រូពេទ្យនឹងឃ្លាតពីអ្នកហើយ។

យ៉ាងណាមិញ ក្រោយដឹងការពិតមួយនេះអ្នកលេងអ៉ិនធើណេតបែរជាអស់សំណើច និងបញ្ចេញមតិថា នេះគឺជាការពិតដែលថាផ្លែប៉ោមពិតជាមានអត្ថប្រយោជន៍ជាច្រើនដល់មនុស្ស។ ប្រសិនបើអ្នកទទួលទានមួយផ្លែក្នុងមួយថ្ងៃ ក៏អាចៀសផុតពីជំងឺ ឬចៀសមិនជួបគ្រូពេទ្យដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ ​សាង ស្រីល័ក្ខ

ប្រភព៖Kapook

ចុចអាន៖ផ្អាកជើងហោះហើរភ្លាមៗនៅ វៀតណាម ក្រោយអ្នកដំណើរ២នាក់យកកំភ្លើងមកតាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កម្មកររោងចក្រ
ព័ត៌មានជាតិ១៧ វិនាទី មុន

រដ្ឋមន្ត្រីការងារ ចុះជួបកម្មកររោងចក្រ ដែលត្រូវ​អគ្គិភ័យ​​​ឆាបឆេះក្នុងខណ្ឌដង្កោ

ព័ត៌មានជាតិ១ នាទីute មុន

NBC នឹងបន្តរក្សា​អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រឹមតែ ៧% ​ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច​

ព័ត៌មានជាតិ២ នាទីutes មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ខេម
ជីវិតកម្សាន្ដ១៦ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម