ព័ត៌មានអន្ដរជាតិ
ប្រធានមន្ទីរពេទ្យមួយនៅប្រទេស ចិន ស្ថិតនៅក្រោមការស៊ើបអង្កេតពីបទ លក់សំបុត្រកំណើត
កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានមន្ទីរពេទ្យ Jianqiao នៅក្នុងខេត្ត Hubei របស់ប្រទេសចិនកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទ លក់សំបុត្រកំណើត ។

កាសែត Global Times រាយការណ៍ថា ករណីនេះបង្កឱ្យមានការវែកញែកពីសំណាក់មហាជនយ៉ាងច្របូកច្របល់ ។ ពួកគេគិតថា អតិថិជនប្រើសំបុត្រកំណើតដើម្បីចុះឈ្មោះកុមារដែលត្រូវបានចាប់ពង្រត់ ឬលាក់ខ្លួន និងកើតពីស្ត្រីពពោះជំនួស ព្រោះការពពោះជំនួសនៅប្រទេសចិនគឺខុសច្បាប់ ។

Global Times បានឲ្យដឹងថែមទៀតថា សម្រាប់សំបុត្រកំណើតនីមួយៗ លោកប្រធាននោះអាចរកប្រាក់បានដល់ទៅជាង ៨០០០ ដុល្លារឯណោះ ។ ពេលនេះគេហទំព័រមន្ទីរពេទ្យកំពុងស្ថិតក្រោមការថែទាំ ហើយគេរកមិនឃើញនូវលេខទំនាក់ទំនងក្នុងគណនី WeChat ឡើយ ។

ចំណែកឯគណៈកម្មការសុខាភិបាលនៃ Xiangyang បានបញ្ជូនក្រុមពិសេសមួយទៅកាន់មន្ទីរពេទ្យ Jianqiao កាលពីថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ដើម្បីស៊ើបអង្កេតបន្ថែម បន្ទាប់ពីទទួលបានដំណឹងខាងលើ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បច្ចេកវិទ្យាប្លែកៗទាំង ៦ ក្នុងប្រទេសចិន ដែលមនុស្សកម្របានឃើញ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល