ព័ត៌មានអន្ដរជាតិ
ប៉ាឡេស្ទីន អំពាវនាវដល់មេដឹកនាំពិភពលោកឲ្យប្រាប់ អ៊ីស្រាអែល បញ្ឈប់សង្គ្រាមឥឡូវនេះភ្លាម
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Shtayyeh កាលពីថ្ងៃអង្គារបានអំពាវនាវជាបន្ទាន់ទៅដល់មេដឹកនាំពិភពលោកធ្វើយ៉ាងណាជំរុញឲ្យប្រទេសអ៊ីស្រាអែលបញ្ឈប់អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់គាត់ទៀតទៅ ។
លោក Shtayyeh បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ជប៉ុន NHK ថា “ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាការរំលោភបំពានច្បាប់អន្តរជាតិ បើទោះបីជាសហរដ្ឋអាមេរិកកំពុងអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ក៏ដោយ ជាពិសេសសង្រ្គាមគួរតែបញ្ឈប់ឥឡូវនេះភ្លាម” ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ស្ថានភាពសង្គ្រាមបច្ចុប្បន្ននៅក្នុងតំបន់តំបន់ហ្គាហ្សាស្ទ្រីបគឺ “មហន្តរាយខ្លាំងណាស់” ដោយសារតែមានការសម្លាប់រង្គាលជាហូរហែបានកើតឡើង ជាពិសេសអ្នករងរបួសមិនអាចចូលសម្រាកនៅមន្ទីរពេទ្យបានឡើយ ស្របពេលដែលមន្ទីរពេទ្យក៏គ្មានថ្នាំព្យាបាលទៅទៀត ។ អ្វីដែលសំខាន់ទៀតនោះ តំបន់ហ្គាហ្សាត្រូវការឡានដឹកជំនួយមនុស្សធម៌ ៥០០ គ្រឿងជារៀងរាល់ថ្ងៃ ទើបអាចចិញ្ចឹមប្រជាជន ផ្តល់ទីជម្រក និងទឹកផឹក” ។
ភាពតានតឹងថ្មី ក៏ដូចជាការសម្លាប់រង្គាលបានផ្ទុះឡើង ក្រោយពេលដែលកងទ័ពអ៊ីស្រាអែលបើកការវាយបកតាមផ្លូវអាកាស និងជើងគោកលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយឆ្មក់ឆ្លងព្រំដែនពីសំណាក់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ខណៈរហូតមកដល់ពេលនេះបានអូសបន្លាយពេល ១ ខែហើយ ។
ក្នុងការវាយប្រហារនោះដែរ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនលើស ១ ម៉ឺននាក់ រួមទាំងកុមារជាង ៤,២០០ នាក់ និងស្ត្រី ២,៧១៩ នាក់ត្រូវបានសម្លាប់ ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប ខណៈយោងតាមតួលេខផ្លូវការ ចំនួនអ្នកស្លាប់ខាងអ៊ីស្រាអែលវិញគឺមានជិត ១,៥០០ នាក់ ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជិត ២៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តើសង្គ្រាមរវាង អ៊ីស្រាអែល-ប៉ាឡេស្ទីន និងរុស្ស៊ី-អ៊ុយក្រែន មួយណាសម្លាប់ ជនស៊ីវិលច្រើនជាង?
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ