ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានអ៊ីស្រាអែល ប្រឆាំងការកាន់កាប់តំបន់ហ្គាហ្សា សាជាថ្មី
សេតវិមានបានសម្តែងក្តីព្រួយបារម្ភចំពោះការកាប់កាប់តំបន់ហ្គាហ្សា បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លាតត្រដាងថា កងកម្លាំងប្រទេសរបស់លោក នឹងមានការទទួលខុសត្រូវផ្នែកសន្តិសុខទាំងស្រុងនៅក្នុងតំបន់នេះ បន្ទាប់ពីជម្លោះជាមួយក្រុមហាម៉ាស ដល់ទីបញ្ចប់។
នៅពេលសួរឲ្យបញ្ចេញយោបល់ ទាក់ទងផែនការរយៈពេលវែងសម្រាប់តំបន់ហ្គាហ្សា ក្នុងអំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារទី៧ខែវិច្ឆិកា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានជំរុញឲ្យអ៊ីស្រាអែល ពិចារណាឡើងវិញនូវការដាក់ពង្រាយយោធាដ៏យូរអង្វែងបែបនេះ។

ទោះមិនលម្អិត តែលោក Kirby បានគូសបញ្ជាក់ថា “ប្រធានាធិបតីអាមេរិកនៅតែជឿថា ការកាន់កាប់តំបន់ហ្គាហ្សាជាថ្មីដោយកងកម្លាំងអ៊ីស្រាអែល គឺមិនល្អទេ។ កិច្ចសន្ទនាមួយក្នុងចំណោមកិច្ចសន្ទនា ដែលរដ្ឋមន្ត្រីការបរទេស Antony Blinken ធ្វើឡើងនៅក្នុងតំបន់គឺថា តើក្រោយជម្លោះ ហ្គាហ្សា នឹងក្លាយទៅជាអ្វី? តើអភិបាលកិច្ចហ្គាហ្សា នឹងក្លាយជាបែបណា?”។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានកាន់កាប់តំបន់ហ្គាហ្សា ជាលើកដំបូងក្នុងអំឡុងសង្គ្រាមរយៈពេលប្រាំមួយថ្ងៃឆ្នាំ១៩៦៧ជាមួយអេហ្ស៊ីប ហ្សកដានី និងស៊ីរី ហើយដកទ័ពនិងអ្នកតាំងទីលំនៅចេញវិញក្នុងរយៈពេលជិត៤០ឆ្នាំក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានរក្សាការបិទខ្ទប់យ៉ាងតឹងរ៉ឹងចំពោះច្រកចូលជុំវិញតំបន់ហ្គាហ្សា ហើយអនុវត្តយុទ្ធនាការទម្លាក់គ្រាប់បែកយូរៗម្តង ប្រឆាំងនឹងក្រុមហាម៉ាស តាំងពីចលនានេះកាន់កាប់តំបន់ហ្គាហ្សាក្នុងឆ្នាំ២០០៦។
ការប្រយុទ្ធគ្នាចុងក្រោយបំផុត បានផ្ទុះឡើងកាលពីខែមុន នៅពេលក្រុមហាម៉ាស បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល១៤០០នាក់។
ក្រោយមក IDF ក៏បានធ្វើការវាយប្រហារតាមអាកាសសងសឹកជាច្រើនសប្តាហ៍ ហើយបង្កើនការវាយប្រហារជើងគោកជាបណ្តើរៗទៀតលើតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនជាង១០០០០នាក់បាត់បង់ជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល ចាប់ផ្តើមសង្គ្រាមដំណាក់កាលថ្មី ដោយកំណត់គោលដៅ ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ