Connect with us

ព័ត៌មានអន្ដរជាតិ

ព្រលានយន្តហោះតម្លៃ ១៧៥ លានដុល្លារក្នុងខេត្តមួយរបស់ ឡាវ ត្រៀមបើក​ទទួលទេសចរ ចិន

បានផុស

នៅ

ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ស្រឡាង​មួយ​ក្នុង​ខេត្ត​បរកែវ​នៃប្រទេសឡាវ ដែល​ចំណាយលុយសាងសង់អស់ ​១៧៥ ​លាន​ដុល្លារ​អាមេរិក នឹង​ចាប់ផ្តើមបើកដំណើរការ​នៅ​ចុងឆ្នាំ​ ២០២៣ នេះ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រលានយន្តហោះក្នុងខេត្តបរកែវនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយក្រុមហ៊ុនចិន Greater Bay Area Investment and Development Limited ហើយផ្តើមសាងសង់តាំងតែពីខែកញ្ញា ឆ្នាំ២០២០ មកម្ល៉េះ ខណៈបច្ចុប្បន្ន ព្រលាននេះកំពុងផ្តោតសំខាន់លើការតុបតែងផ្នែកខាងក្នុង និងការដំឡើងគ្រឿងបរិក្ខារសំខាន់ៗជាដើម ។

ទន្ទឹមនោះ ព្រលានយន្តហោះថ្មីនេះ ត្រូវបានសាងសង់ឡើងនៅលើទីតាំងយុទ្ធសាស្ត្រ ជិតតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាសក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ជាពិសេសគឺផ្ដោតលើទេសចរមកពីប្រទេសចិនតែម្ដង ។

ស្របពេលជាមួយគ្នានេះ ព្រលានយន្តហោះថ្មីនេះ​ត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពអាចផ្ទុកយន្តហោះធន់ធ្ងន់ដូចជា Boeing 747 និង Airbus 320 ខណៈគម្រោងនេះស្ថិតនៅក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ជាមួយរយៈពេលវិនិយោគចំនួន ៥០ ឆ្នាំ ។

គួរបញ្ជាក់ថា ព្រលានយន្តហោះខេត្តបរកែវដែលនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនាពេលខាងមុខនេះ នឹងក្លាយជាការបោះជំហានឆ្ពោះ​ទៅមុខ​ដ៏​សំខាន់​មួយ​សម្រាប់​ខេត្ត​ភាគខាងជើងមួយនេះ ជាពិសេសគឺការបើកទ្វារ​ដល់​ការពង្រឹង ក៏ដូចជាការតភ្ជាប់​នៅទូទាំង​តំបន់ និងនៅក្រៅ​តំបន់ផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Laotian Times

ចុចអាន៖​ រយៈពេល ៩ ខែ ឡាវ មានទេសចរបរទេសមកកម្សាន្តជាង ២.៤ លាននាក់ កើន ២៨៥ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

តម្លៃ​មាសអន្តរជាតិ
ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

តម្លៃមាសអន្តរជាតិ បំបែកកំណត់ត្រាថ្មី ​ខ្ពស់ជាង ៣ ០០០ ដុល្លារ/អោន ​

ព័ត៌មានជាតិ២២ នាទីutes មុន

សម្ដេចធិបតីអញ្ជើញដឹកនាំវេទិកាជាលើកទី១រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

សមាជិកសភាអង់គ្លេស ព្រមានឲ្យប្រជាជនត្រៀមខ្លួន នឹងការកែនចូលធ្វើទាហាន បើផ្ទុះសង្គ្រាមលោកលើកទី៣

សេដ្ឋកិច្ច៣៨ នាទីutes មុន

រដ្ឋាភិបាលដាក់ទិសដៅ កំណត់ស្ដង់ដាដំឡូងមី ដើម្បីធានាតម្លៃក្នុងការនាំចេញ

ព័ត៌មានជាតិ៣៩ នាទីutes មុន

គង់ វិបុល៖ ការបង់ពន្ធ​ឱ្យ​បានត្រឹមត្រូវរបស់វិស័យឯកជន ​ជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ធនាគារឯកជន
សន្តិសុខសង្គម១៩ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ក្រុងបាត់ដំបង
សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម