Connect with us

ព័ត៌មានអន្ដរជាតិ

G7 ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស

បានផុស

នៅ

នៅថ្ងៃពុធទី៨ខែវិច្ឆិកា មេដឹកនាំក្រុមប្រទេស G7 បានជួបប្រជុំគ្នានៅទីក្រុងតូក្យូ សម្រាប់កិច្ចប្រជុំដែលគ្របដណ្ដប់ដោយបញ្ហាសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

រដ្ឋមន្ត្រីការបរទេស រួមទាំងលោក Antony Blinken នៃសហរដ្ឋអាមេរិកផងដែរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសក្រុមហាម៉ាស ហើយដូចការរំពឹងទុកអ៊ីចឹង ពួកគេបានគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល និងអំពាវនាវឲ្យមាន “ការផ្អាកបាញ់មនុស្សធម៌”។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ប្រជាជាតិនានា ក៏បានជំរុញឲ្យមាន “សកម្មភាពជាបន្ទាន់” ដើម្បីជួយជនស៊ីវិលនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវឡោមព័ទ្ធផងដែរ។

រដ្ឋមន្ត្រីការបរទេសមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន និងអ៊ីតាលី និយាយថា ពួកគេគាំទ្រការផ្អាកបាញ់មនុស្សធម៌ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយជាបន្ទាន់ ជួយដល់ការបន្លាស់ទីរបស់ជនស៊ីវិល និងការដោះលែងចំណាប់ខ្មាំង។

លើសពីនេះ មេដឹកនាំបានបន្ថែមថា “យើងសូមអំពាវនាវឲ្យអ៊ីរ៉ង់ កុំផ្តល់ការគាំទ្រដល់ក្រុមហាម៉ាស និងចាត់វិធានការបន្ថែមទៀត ធ្វើឲ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាធូរស្រាល រួមទាំងឈប់គាំទ្រដល់ក្រុមហេសបូឡា របស់លីបង់ និងតួអង្គមិនមែនរដ្ឋផ្សេងទៀត ហើយប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយក្រុមទាំងនោះ ដើម្បីកាត់បន្ថយការកើនឡើងភាពតានតឹង នៅក្នុងតំបន់”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ អាមេរិក ព្រមាន អ៊ីស្រាអែល ប្រឆាំង ការ កាន់កាប់ តំបន់ហ្គាហ្សា សាជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

Sokha Hotels

ព័ត៌មានពេញនិយម