ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា-រុស្ស៊ី ធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងយោធា
ប្រភពព័ត៌មានបានឱ្យដឹងថា កងទ័ពជើងទឹកមីយ៉ាន់ម៉ា និងរុស្ស៊ី ធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រ Andaman ដើម្បីពង្រឹងទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិរាយការណ៍ពីមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែវិច្ឆិកាថា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ព និងជាមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងលោកឧត្តមនាវីឯក Nikolai Yevmenov មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី បានធ្វើជាសហប្រធានក្នុងពិធីបើកសមយុទ្ធយោធាដែនសមុទ្ររួមគ្នានៅកំពង់ផែមួយនៅជាយក្រុងយ៉ាំងហ្គោនកាលពីថ្ងៃអង្គារ។ ដោយការធ្វើសមយុទ្ធនេះនឹងធ្វើជាបន្តបន្ទាប់នៅតំបន់សមុទ្រ Andaman រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក The Global New Light of Myanmar បានរាយការណ៍ថា យន្តហោះ និងនាវាចម្បាំងរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានធ្វើសមយុទ្ធរួមគ្នា (បែបស្ថានការណ៍ចម្លង) ដើម្បីត្រៀមបង្ការក្នុងការគ្រោះថ្នាក់ ទាំងលើអាកាស លើផ្ទៃទឹក និងបាតសមុទ្រ ស្របតាមស្តង់ដារសុវត្ថិភាពដែនសមុទ្រ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ dailynews

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?