Connect with us

ព័ត៌មានអន្ដរជាតិ

ថៃបដិសេធព័ត៌មានពលករខ្លួនចូលធ្វើជាទាហានឱ្យអ៊ីស្រាអែល

បានផុស

នៅ

ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍បំភ្លឺអំពីករណីដែលមានព័ត៌មានលើបណ្ដាញសង្គមថា មានពលករថៃទៅធ្វើជាទាហានអ៊ីស្រាអែលក្នុងអំឡុងពេលមានស្ថានការណ៍អ៊ីស្រាអែល-ហ្គាហ្សា។ ដោយបញ្ជាក់ពីព័ត៌មានដែលបានទទួលពីសេចក្តីរាយការណ៍ពីស្ថានទូតថៃប្រចាំទីក្រុង Tel Aviv ថា មានជនជាតិថៃដែលជាកូនកាត់ថៃ-អ៊ីស្រាអែលទៅធ្វើជាទាហានបម្រុងឱ្យអ៊ីស្រាអែលពិតប្រាកដមែន ប៉ុន្តែមិនមែនជាពលករថៃនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបន្តថា ក្រៅពីពលករថៃធ្វើការក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែលហើយ ក៏នៅមានស្ត្រីថៃមួយចំនួន (ប្រហែល ៤០០-៥០០នាក់ទៀត) ដែលរៀបការជាមួយជនជាតិអ៊ីស្រាអែល និងមានកូនចៅដែលមានសញ្ជាតិពីរ (ទាំងសញ្ជាតិថៃ និងសញ្ជាតិអ៊ីស្រាអែល)។ បើយោងតាមច្បាប់របស់អ៊ីស្រាអែល បុគ្គលជនជាតិអ៊ីស្រាអែលទាំងអស់ (ទាំងស្ត្រី និងបុរស) ត្រូវតែចូលបម្រើកងទ័ពនៅពេលពួកគេពេញវ័យមានអាយុគ្រប់ ១៨ឆ្នាំ ដោយបុរសត្រូវបំពេញកាតព្វកិច្ចចូលបម្រើកងទ័ពរយៈពេល ៣២ខែ និងស្ត្រីមានកាតព្វកិច្ចចូលបម្រើកងទ័ពរយៈពេល ២៤ខែ ហើយនៅពេលដែលចប់រយៈពេលបំពេញកាតព្វកិច្ចកងទ័ពទាំងនោះហើយ ពួកគេគ្រប់គ្នានឹងត្រូវបានបញ្ចូលធ្វើជាកងទ័ពបម្រុង ដែលនឹងតម្រូវឱ្យបំពេញតួនាទីកងទ័ព ប្រសិនបើត្រូវការកោះហៅពីកងទ័ពអ៊ីស្រាអែល៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ THE STANDARD

ចុចអាន៖ ប្រធានមន្ទីរពេទ្យមួយនៅប្រទេស ចិន ស្ថិតនៅក្រោមការស៊ើបអង្កេតពីបទ លក់សំបុត្រកំណើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម