Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បើកការសងសឹកនៅស៊ីរី ក្រោយមូលដ្ឋានរបស់ខ្លួនក្នុងតំបន់ ត្រូវវាយប្រហារ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោកលោក ចូ បៃដិន បានបញ្ជាឲ្យបើកវាយប្រហារតាមអាកាសប្រឆាំងនឹងឃ្លាំងអាវុធនៅក្នុងប្រទេសស៊ីរី ដែលសង្ស័យថាប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមពាក់ព័ន្ធ។ នេះគឺជាការឆ្លើយតបភ្លាមៗរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការវាយប្រហារដោយដ្រូន និងរ៉ុកកែតលើមូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់។

លោក ចូ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរបញ្ចកោណនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងអាមេរិក F-15 ចំនួន២គ្រឿង បានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃពុធទី៨ខែវិច្ឆិកា នៅភាគខាងកើតប្រទេសស៊ីរី។

ទីស្នាក់ការរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី និងមូលដ្ឋានយោធាអ៊ីរ៉ាក់ បានទទួលរងការវាយប្រហារយ៉ាងហោចណាស់៣៨ដងចាប់តាំងពីថ្ងៃទី១៧ខែតុលាមក ដែលនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពតានតឹងក្នុងតំបន់ ចំពេលមានសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់។

(រូបថត៖ Alamy)

ទាហាន​អាមេរិក​យ៉ាងតិច​៤៥​នាក់ ​ត្រូវ​របួស​ក្នុង​ការ​វាយប្រហារ​ដោយ​ដ្រូន និង​គ្រាប់​រ៉ុកកែត ហើយការវាយប្រហារកាលពីថ្ងៃទី១៨ខែតុលា ទៅលើមូលដ្ឋានទ័ពអាកាស al-Asad ក្នុងប្រទេសអ៊ីរ៉ាក់ ក៏បានបណ្តាលឲ្យអ្នកម៉ៅការអាមេរិកម្នាក់ បាត់បង់ជីវិតផងដែរ។

ទីក្រុងតេហេរ៉ង់ បានព្រមានម្តងហើយម្តងទៀតថា កងកម្លាំងក្នុងតំបន់ជាច្រើន នឹងមិននៅទំនេរឡើយ ហើយថារណសិរ្សថ្មីនឹងកើតមាន ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បន្តគាំទ្រអ៊ីស្រាអែលក្នុងការទម្លាក់គ្រាប់បែករបស់ខ្លួនលើតំបន់ហ្គាហ្សា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ RT 

ចុចអាន៖ អាមេរិក ព្រមាន អ៊ីស្រាអែល ប្រឆាំង ការ កាន់កាប់ តំបន់ហ្គាហ្សា សាជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម