Connect with us

ព័ត៌មានអន្ដរជាតិ

យោធា មីយ៉ាន់ម៉ា រងបរាជ័យធ្ងន់ធ្ងរបំផុត ចាប់តាំងពីរដ្ឋប្រហារ

បានផុស

នៅ

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះចុងក្រោយនេះ រដ្ឋាភិបាល​យោធា​​មីយ៉ាន់ម៉ា ​បាន​បាត់បង់​ការគ្រប់គ្រង​ជាច្រើន ​នៅ​តាមព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារបណ្តាក់គ្នាក្នុងរដ្ឋ Shan ដោយកងទ័ពបះបោរជនជាតិភាគតិចចំនួនបី ដែលមានការគាំទ្រពីសំណាក់ក្រុមប្រដាប់អាវុធនានាប្រឆាំងនឹងរដ្ឋាភិបាល, បានវាយលុកប៉ុស្តិ៍យោធារាប់សិបកន្លែង និងចាប់យកច្រកព្រំដែននិងផ្លូវសំខាន់ ដែលរ៉ាប់រងការដឹកជញ្ជូនពាណិជ្ជកម្មភាគច្រើនជាមួយប្រទេសចិន។

នេះគឺជាបរាជ័យធ្ងន់ធ្ងរបំផុតដែលយោធាមីយ៉ាន់ម៉ាមិនធ្លាប់ជួបប្រទះសោះ ចាប់តាំងពីខ្លួនដណ្តើមបានអំណាច កាលពីខែកុម្ភៈឆ្នាំ២០២១មក។

យ៉ាងណាក្តី រដ្ឋាភិបាល​បាន​ឆ្លើយតប ជាមួយ​ការ​វាយ​ប្រហារ​តាម​អាកាស និងការបាញ់​កាំភ្លើង​ធំ ដោយ​បង្ខំ​ឲ្យមនុស្ស​រាប់​ពាន់​នាក់ត្រូវជម្លៀសចេញ​ពី​ផ្ទះ​សម្បែង។

(រូបថត៖ Getty Images)

ក្នុង​ចំណោម​ទាហាន​រាប់​រយ​នាក់​ដែល​ស្លាប់ ​គេ​ជឿ​ថាមានម្នាក់ជា​មេ​បញ្ជាការ​កង​កម្លាំង​រដ្ឋាភិបាល​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ Shan គឺលោក​ឧត្តម​សេនីយ៍ Aung Kyaw Lwin។ បើរឿងនេះជាការពិតមែន នោះគាត់នឹងក្លាយជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត ​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារមក។

អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងចំពោះការវាយប្រហារនេះ គឺថា វាជាលើកដំបូងហើយ ដែលក្រុមបះបោរប្រដាប់អាវុធកំពុងប្រតិបត្តិការនៅក្នុងរដ្ឋ Shan បានសម្របខ្លួននិងប្រតិបត្តិការយោធារបស់ពួកគេ បានយ៉ាងល្អឥតខ្ចោះជាមួយយុទ្ធនាការកាន់តែធំ ដើម្បីផ្តួលរំលំរបបយោធានិងស្ដារការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យឡើងវិញ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មីយ៉ាន់ម៉ា ដាក់គុកតារាចម្រៀង ហ៊ីបហប ម្នាក់ ២០ឆ្នាំ ព្រោះរិះគន់ លោក មីន អ៊ុងឡាំង ថា អសមត្ថភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៥ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦០ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម