ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់ចៅក្រម ICC មួយរូប ចូលក្នុងបញ្ជីតាមចាប់ខ្លួន
ក្រោយបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម ទៅលើមន្ត្រីជាច្រើនរូបនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC), រដ្ឋាភិបាលរុស្ស៊ី ក៏បានសម្រេចចិត្តដាក់ចៅក្រមមួយរូបរបស់ស្ថាប័ននេះ ចូលទៅក្នុងបញ្ជីឈ្មោះបុគ្គលដែលខ្លួនតាមចាប់បំផុត។

ក្រសួងមហាផ្ទៃរុស្ស៊ី បានធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនកាលពីថ្ងៃពុធទី៨ខែវិច្ឆិកា ដោយបន្ថែមចៅក្រម ICC ឈ្មោះ Sergio Gerardo Ugalde Godinez ទៅក្នុងបញ្ជីតាមចាប់ខ្លួន ស្របតាមមាត្រានៃក្រមព្រហ្មទណ្ឌរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀត អំពីករណីប្រឆាំងនឹងចៅក្រមជនជាតិកូស្តារីការូបនេះទេ។
សូមរម្លឹកឡើងវិញ កាលពីខែមីនា ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងស្នងការទទួលបន្ទុកសិទ្ធិកុមារលោកស្រី Maria Lvova-Belova ពីបទទទួលខុសត្រូវការនិរទេសដោយខុសច្បាប់នៃកុមារអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។
ប៉ុន្តែវិមានក្រឹមឡាំងបានច្រានចោលដីការបស់ ICC ថាមិនត្រឹមត្រូវ ព្រោះអវត្តមាននៃការទទួលខុសត្រូវព្រហ្មទណ្ឌ និងកង្វះយុត្តាធិការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម