Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN៖ តួលេខអ្នកស្លាប់នៅហ្គាហ្សា បង្ហាញថា ពិតជាមានអ្វីខុសហើយ ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធទី៨ខែវិច្ឆិកាថា ចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប បង្ហាញថា ពិតជាមានអ្វីខុសហើយ ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។

លោក Antonio Guterres (រូបថត៖ BW)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល​ ប្តេជ្ញា​ថា ​នឹង​លុប​បំបាត់​ក្រុម​ហាម៉ាស ​ដែល​គ្រប់គ្រង​តំបន់​ហ្គាហ្សា​ស្ទ្រីប បន្ទាប់ពីចលនា​សកម្មប្រយុទ្ធនេះ ​សម្លាប់​មនុស្ស​ប្រមាន១៤០០​នាក់ និង​ចាប់​ចំណាប់ខ្មាំង​ជាង​២៤០​នាក់ទៀត ​ក្នុង​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧​តុលា។ ជាការសងសឹក អ៊ីស្រាអែល​បាន​វាយលុក​តំបន់ហ្គាហ្សាវិញ ទាំងតាម​អាកាសនិងជើងគោក។

លោក Guterres បានប្រាប់ Reuters NEXT ថា “ពិតជាមានការរំលោភបំពានដោយក្រុមហាម៉ាសមែន នៅពេលពួកគេយកមនុស្សធ្វើជាខែល ប៉ុន្តែនៅពេលពិនិត្យមើលតួលេខជនស៊ីវិលដែលត្រូវបានសម្លាប់ជាមួយនឹងប្រតិបត្តិការយោធានោះ វាពិតជាមានអ្វីខុសហើយ”។

តាមការបញ្ជាក់ពីមន្ត្រីប៉ាឡេស្ទីន, មនុស្សចំនួន ១០៥៦៩នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ដោយក្នុងនោះមាន៤០%គឺជាកុមារ។

(រូបថត៖ Getty Images)

លោក Guterres និយាយថា “វាក៏មានសារៈសំខាន់ផងដែរ ក្នុងការធ្វើឲ្យអ៊ីស្រាអែលយល់ថា រូបភាពដ៏គួរឲ្យភ័យខ្លាចនៃតម្រូវការមនុស្សធម៌ដ៏ធំធេងរបស់ប្រជាជនប៉ាឡេស្ទីន គឺមិនជួយអ៊ីស្រាអែល ឲ្យរួចផុតពីមតិសាធារណៈជាសកលទេ។ យើង​ត្រូវ​បែងចែក​ថា ហាម៉ាស ជា​រឿង​មួយ ប្រជាជន​ប៉ាឡេស្ទីន ជារឿងមួយ”។

លើសពីនេះ លោក Guterres បានប្រៀបធៀបចំនួនកុមារដែលត្រូវបានសម្លាប់នៅក្នុងតំបន់ ហ្គាហ្សា ទៅនឹងចំនួនអ្នកស្លាប់ក្នុងជម្លោះជុំវិញពិភពលោក ហើយកាល​ពី​ថ្ងៃ​ចន្ទទី៦ខែវិច្ឆិកា លោក​និយាយ​ថា ហ្គាហ្សា​កំពុង​ក្លាយ​ជា​ទី​បញ្ចុះ​សព​កុមារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្បួនរថយន្តដឹកគ្រឿងវេជ្ជសាស្រ្ត ទៅដល់មន្ទីរពេទ្យធំ នៃតំបន់ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៤១ នាទីutes មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

ចរាចរណ៍១២ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ៩ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៦ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម