ព័ត៌មានអន្ដរជាតិ
លោក ពូទីន បង្ហាញប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត, មិនមែន ចិន កូរ៉េខាងជើង ក៏មិនមែន បេឡារុស
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា សម្ព័ន្ធនមិត្តជិតស្និទជាងគេបំផុតរបស់លោក គឺប្រទេស កាហ្សាក់ស្ថាន។
លោក ពូទីន បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាជាមួយសមភាគីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ក្នុងទីក្រុង អាស្តាណា កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកាថា ទំនាក់ទំនងរវាងរុស្ស៊ី និងកាហ្សាក់ស្ថាន គឺជាគំរូដ៏ល្អនៃសម្ព័ន្ធភាពជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកពូទីន អះអាងថា “យើងមិនមែនគ្រាន់តែជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធជាងគេបំផុត។ ទំនាក់ទំនងនេះ បានរីកចម្រើនក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ”។
លោកពូទីន កំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីរបស់កាហ្សាក់ស្ថាន ពោលគឺជិតដប់ឆ្នាំ បន្ទាប់ពីប្រទេសទាំងពីរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ស្តីពីទំនាក់ទំនងជិតខាង។
ស្របពេលជាមួយគ្នានោះ មេដឹកនាំទាំងពីរ បានសម្តែងក្តីសោមនស្ស ចំពោះការអភិវឌ្ឍនៃ ទំនាក់ទំនងសេដ្ឋកិច្ច ការទូត និងមនុស្សធម៌រវាងប្រទេសទាំងពីរ។

បន្ទាប់ពីកិច្ចពិភាក្សា ប្រធានាធិបតីទាំងពីរ បានចុះហត្ថលេខាលើគ្រោងការមួយ សម្រាប់សកម្មភាពរុស្ស៊ី-កាហ្សាក់ស្ថាន នារយៈពេលបីឆ្នាំខាងមុខ ក៏ដូចជាអនុស្សរណៈស្តីពីគម្រោងថាមពលរួមគ្នាផងដែរ។
សូមបញ្ជាក់ថា លោកពូទីន បានទៅដល់ទីក្រុងអាស្តាណា មួយសប្តាហ៍ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Emmanuel Macron ដែលបានជ្រើសរើសប្រទេសកាហ្សាក់ស្ថាន ជាកន្លែងឈប់សំចតទីមួយ ក្នុងដំណើរទស្សនកិច្ចរបស់គាត់នៅអាស៊ីកណ្តាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន នឹងបន្តកាន់តំណែង ជាប្រធានាធិបតីរុស្ស៊ី យ៉ាងតិចក៏ដល់ឆ្នាំ២០៣០ដែរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ