ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីមីយ៉ាន់ម៉ា ព្រមានពីហានិភ័យ នៃការពុះចែកប្រទេស
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកាថា ប្រធានាធិបតីដែលគាំទ្រដោយយោធាមីយ៉ាន់ម៉ាបាននិយាយថា ប្រទេសនេះ កំពុងមានហានិភ័យនៃការពុះចែក ប្រសិនបើយោធាមិនអាចបង្ក្រាបការវាយលុករួមគ្នា ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមព្រំដែនជាមួយប្រទេសចិនបានទេនោះ។
ការប្រយុទ្ធគ្នា បានអូសបន្លាយអស់រយៈពេលជិតពីរសប្តាហ៍មកហើយនៅទូទាំងរដ្ឋ Shan ភាគខាងជើងក្បែរព្រំដែនចិន ដែលបង្ហាញពីអ្វីត្រូវបានអ្នកវិភាគនិយាយថា ជាឧបសគ្គយោធាដ៏ធំបំផុត ចាប់តាំងពីខ្លួនដណ្តើមបានអំណាចក្នុងឆ្នាំ២០២១។

លោក Myint Swe និយាយថា “ប្រសិនបើរដ្ឋាភិបាលមិនគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពចំពោះឧប្បត្តិហេតុ ដែលកើតឡើងនៅក្នុងតំបន់ព្រំដែនបាននោះ ប្រទេសនេះនឹងត្រូវបែងចែកទៅជាផ្នែកផ្សេងៗជាក់ជាមិនខាន”។
ស្របពេលជាមួយគ្នានោះ កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា កងទ័ពរំដោះជាតិ Ta’ang និងកងទ័ព Arakan សុទ្ធតែនិយាយថា ពួកគេបានរឹបអូសទីតាំងយោធារាប់សិបកន្លែង និងបានបិទផ្លូវពាណិជ្ជកម្មសំខាន់ៗទៅកាន់ប្រទេសចិនទៀតផង។
យោធាក៏ទទួលស្គាល់ដែរថា ខ្លួនបាត់បង់ការគ្រប់គ្រងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ ប៉ុន្តែមិនធ្វើអត្ថាធិប្បាយទេ លើវឌ្ឍនភាពនៃការប្រយុទ្ធគ្នានារយៈពេលជាច្រើនថ្ងៃមកនេះនោះទេ ។
លោក Myint Swe បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ ដែលមានការចូលរួមពីប្រមុខយោធាលោក Min Aung Hlaing និងមន្ត្រីយោធាកំពូលផ្សេងទៀត។
គួរបញ្ជាក់ថា លោក Myint Swe ក៏ធ្លាប់កាន់តំណែងជាអនុប្រធានាធិបតី ក្រោមរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវយោធាទម្លាក់នៅឆ្នាំ២០២១ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ យោធា មីយ៉ាន់ម៉ា រងបរាជ័យធ្ងន់ធ្ងរបំផុត ចាប់តាំងពីរដ្ឋប្រហារ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ