Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថា តួលេខអ្នកស្លាប់នៅហ្គាហ្សា អាចខ្ពស់ជាងសេចក្តីរាយការណ៍របស់ ប៉ាឡេស្ទីន

បានផុស

នៅ

ចំនួនប្រជាជនប៉ាឡេស្ទីននៅតំបន់ ហ្គាហ្សា ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស ប្រហែលជាខ្ពស់ជាង ១ ម៉ឺននាក់ មិនដូចសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាលក្នុងតំបន់នោះទេ។ នេះបើតាមការបញ្ជាក់ទៅសភាពី ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការជិតបូព៌ា លោកស្រី Barbara Leaf។

លោកស្រី Barbara Leaf (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Leaf ប្រាប់គណៈកម្មាធិការកិច្ចការបរទេសរបស់សភា ក្នុងអំឡុងសវនាការកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកាថា “ពេលមានជម្លោះនិងលក្ខខណ្ឌនៃសង្រ្គាម វាពិតជាលំបាកណាស់សម្រាប់យើងទាំងអស់គ្នា ក្នុងការវាយតម្លៃថាតើអត្រានៃអ្នកស្លាប់មានកម្រិតណា។ ​និយាយ​ដោយ​ត្រង់​ យើង​គិត​ថា ​តួលេខអាច​ខ្ពស់​ជាង​ការ​លើក​ឡើង​ទៅ​ទៀត”។

លោកស្រី Leaf បន្ថែមថា “យើងទទួលបានប្រភពពីមនុស្សផ្សេងៗគ្នា។ ខ្ញុំមិនអាចកំណត់ចំពោះតួលេខ វាខ្ពស់ជាងសេចក្តីរាយការណ៍”។

គិតត្រឹមថ្ងៃពុធទី៨ខែវិច្ឆិកា ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បានរាយការណ៍ អំពីចំនួនមនុស្សស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែលថាមានចំនួន ១០៥៦៩នាក់ ក្នុងនោះរួមទាំងកុមារ៤៣២៤នាក់ផងដែរ ខណៈមនុស្ស២៦៤៧៥នាក់រងរបួស និងយ៉ាងតិច២៥៥០នាក់កំពុងបាត់ខ្លួន។

យ៉ាងណាក្តី ការអត្ថាធិប្បាយរបស់លោកស្រី Leaf ហាក់ដូចជាផ្ទុយ ពីសេចក្តីថ្លែងការណ៍កាលពីខែមុនដោយប្រធានាធិបតីអាមេរិក Joe Biden ដែលនិយាយថា លោកគ្មានទំនុកចិត្ត ចំពោះតួលេខប៉ាឡេស្ទីនទេ។ ដោយឡែក អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby ប្រាប់អ្នកយកព័ត៌មានថា ក្រសួងសុខាភិបាលហ្គាហ្សា គឺគ្រាន់តែជាផ្នែកមួយនៃក្រុមហាម៉ាសប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ីស្រាអែល យល់ព្រមផ្អាកបាញ់ ៤ម៉ោងក្នុងមួយថ្ងៃ នៅភាគខាងជើងតំបន់ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម