Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យអាមេរិក ធ្វើការវះកាត់ប្តូរភ្នែកដំបូងបង្អស់លើលោក

បានផុស

នៅ

គ្រូពេទ្យនៅទីក្រុងញូវយ៉កបានធ្វើការវះកាត់ប្តូរភ្នែកទាំងមូលជាលើកដំបូងលើមនុស្ស ព័ត៌មាននេះត្រូវគេប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ដែលជាសមិទ្ធិផលគួរសាទរថាជារបកគំហើញមួយ បើទោះបីជាអ្នកជំងឺមិនទាន់មើលឃើញវិញក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទទួលភ្នែកថ្មីមានឈ្មោះថា Aaron James គឺជាទាហានអាយុ ៤៦ ឆ្នាំមកពីរដ្ឋ Arkansas ដែលបានរួចជីវិតពីឧបទ្ទវហេតុឆក់អគ្គិសនី បណ្ដាលឲ្យមុខមួយជំហៀងមានបញ្ហា ។

សូមជម្រាបថា ការវះកាត់ភ្នែករបស់ James ចំណាយពេលដល់ទៅ ២១ ម៉ោងឯណោះ ។ បច្ចុប្បន្ន ភ្នែក​ដែល​ប្តូរ​មិន​ទាន់មាន​ទំនាក់ទំនង​ជាមួយ​ខួរក្បាល​តាម​រយៈ​សរសៃប្រសាទ​អុបទិក​ទេ ទើបមិនមើលឃើញ ។ ក្នុងករណីនេះ គ្រូពេទ្យបានប្រមូលកោសិកាដើមពីខួរឆ្អឹងរបស់អ្នកផ្តល់ជំនួយ ហើយចាក់វាចូលទៅក្នុងសរសៃប្រសាទអុបទិកអ្នកទទួល ដោយសង្ឃឹមថាវានឹងជំនួសកោសិកាដែលខូច និងការពារសរសៃប្រសាទផងដែរ ។

ស្របនឹងនោះ ក្រុមស្រាវជ្រាវផ្សេងទៀតក៏កំពុងរកវិធីភ្ជាប់បណ្ដាញសរសៃប្រសាទពីខួរក្បាលទៅភ្នែកតាមរយៈការបញ្ចូលអេឡិចត្រូត ដើម្បីឲ្យមើលឃើញឡើងវិញ ។ យ៉ាងណាមិញ James មិនរំពឹងការមើលឃើញម្ដងទៀតទេ ប៉ុន្តែគ្រូពេទ្យបានឲ្យដឹងថាលោកនៅមានឱកាសនៃការមើលឃើញវិញធម្មតា ៕

ប្រែសម្រួល៖ វារី

ប្រភព៖ CNA

ចុចអាន៖ បុរស​អាមេរិកទី​ពីរ​ដែលដាក់បេះដូងជ្រូក ទទួលមរណភាពត្រឹមរយៈពេលជិត ២ ខែ ក្រោយវះកាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម