Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហេសបូឡា បាញ់រះគ្រាប់រ៉ុកកែតទៅលើកងអង្គភាពថ្មើរជើង អ៊ីស្រាអែល

បានផុស

នៅ

ក្រុមសកម្មប្រយុទ្ធលីបង់ហេសបូឡាកាលពីថ្ងៃព្រហស្បតិ៍បានបើកការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើអង្គភាពថ្មើរជើងរបស់ប្រទេសអ៊ីស្រាអែលនៅក្នុងទីក្រុង Shomera ដែលមានទីតាំងនៅព្រំដែនអ៊ីស្រាអែលជាមួយលីបង់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហេសបូឡាបាននិយាយថា “ក្រុមអ្នកប្រយុទ្ធរបស់យើងបានបើកការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើកងអង្គភាពថ្មើរជើងរបស់អ៊ីស្រាអែលមួយកន្លែងនៅក្នុងភូមិ Tarbikha នៃទីក្រុង Shomera ដែលកាន់កាប់ដោយប្រទេសលីបង់” ។

ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ កងកម្លាំង​ការពារ​អ៊ីស្រាអែល និង​ក្រុមហេសបូឡាបាន​និង​កំពុងបាញ់តទល់គ្នាឆ្លងព្រំដែនយ៉ាងសកម្ម ខណៈការបាញ់រះគ្រាប់រ៉ុកកែតនោះ គឺដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងទប់ទល់នឹងការវាយលុករបស់អ៊ីស្រាអែល ។

លោក Najib Mikati

បន្ទាប់ពីផ្ទុះភាពតានតឹងនេះដែរ នាយករដ្ឋមន្ត្រីស្តីទីលីបង់ លោក Najib Mikati បានប្រាប់សារព័ត៌មាន Sputnik ថា អាជ្ញាធរកំពុងធ្វើការលើការរក្សាស្ថានភាពឲ្យស្ងប់ស្ងាត់នៅក្នុងប្រទេស ចំពេលមានការកើនឡើងនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប និងបង្កឲ្យមានការភ័យខ្លាចចំពោះក្រុមហេសបូឡានៅភាគខាងជើងផងដែរ ។

ទន្ទឹមនោះ កាលពីសប្តាហ៍មុន មេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah បាននិយាយថា សេណារីយ៉ូសង្រ្គាមទ្រង់ទ្រាយធំរវាងក្រុមប្រដាប់អាវុធរបស់ខ្លួនជាមួយនឹងអ៊ីស្រាអែល អាចកើតមានគ្រប់ពេល ហើយលោកថែមទាំងប្រកាសឲ្យក្រុមហេសបូឡាត្រៀមខ្លួនសម្រាប់ការប្រឈមណាមួយជាមួយអ៊ីស្រាអែលផងដែរ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលជាង ១០,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារជាង ៤,៤០០ នាក់ ចាប់តាំងពីជម្លោះថ្មីបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនចូលអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ីស្រាអែល នៅតែវាយប្រហារលើតំបន់ហ្គាហ្សា ទោះ អាមេរិក ឲ្យផ្អាកបាញ់ ៤ ម៉ោងរៀងរាល់ថ្ងៃក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម