Connect with us

ព័ត៌មានអន្ដរជាតិ

ហុងកុង សម្លាប់សត្វជ្រូកជាង ៥០០០ក្បាល បន្ទាប់ពីរកឃើញ ជំងឺប៉េស្តអាហ្វ្រិក

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកា អាជ្ញាធរហុងកុង បានបញ្ជាឲ្យសម្លាប់សត្វជ្រូកប្រហែល ៥៦០០ក្បាល បន្ទាប់ពីមេរោគប៉េស្តអាហ្រ្វិក (ASF) ត្រូវបានរកឃើញ នៅកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិដ្ឋានចិញ្ចឹមជ្រូកដែលមានអាជ្ញាប័ណ្ណនៅ Lau Fau Shan ស្ថិតក្នុងតំបន់ជនបទ Yuen Long ក្បែរព្រំដែនចិនដីគោក បានធ្វើតេស្តវិជ្ជមានចំពោះមេរោគ ASF បន្ទាប់ពីបុគ្គលិក យកសំណាកជ្រូកចំនួន៣៧ក្បាល មកធ្វើតេស្ត។

យោងតាមអង្គការសុខភាពសត្វពិភពលោក, មេរោគនេះ មិនបង្កជាគ្រោះថ្នាក់ដល់សុខភាពមនុស្សទេ ប៉ុន្តែវាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សត្វជ្រូក និងសេដ្ឋកិច្ចកសិកម្ម។

នាយកដ្ឋានកសិកម្ម ជលផល និងអភិរក្សហុងកុង (AFCD) និយាយថា ខ្លួននឹងរៀបចំសម្អាត ក៏ដូចជាសម្លាប់មេរោគក្នុងកសិដ្ឋាន ហើយនឹងបន្តឃ្លាំមើលកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកឲ្យបានដិតដល់ជាទីបំផុត និងធ្វើតេស្តប្រសិនបើចាំបាច់។

នាយកដ្ឋានខាងលើ បានជូនដំណឹងដល់អង្គការសុខភាពសត្វពិភពលោករួចទៅហើយ ហើយកំពុងស៊ើបអង្កេតនិងតាមដានរកប្រភពនៃមេរោគនេះ ដោយសហការជាមួយអ្នកជំនាញអន្តរជាតិ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កសិករវៀតណាម យកជ្រូកងាប់ដោយសារជំងឺប៉េស្ត បោះចូលក្នុងប្រឡាយ បង្កជាក្តីបារម្ភ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២១ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម