Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចង់ឲ្យអ្នកជំនួញរបស់ខ្លួនបង្ហាញទំហំទឹកប្រាក់វិនិយោគពិតប្រាកដនៅ ចិន

បានផុស

នៅ

សហរដ្ឋអាមេរិក​ចង់ឲ្យវិនិយោគិន​សហគ្រាសឯកជនរបស់ខ្លួនទាំងអស់បង្ហាញ​វិក័យប័ត្រទ្វេភាគី​ទាក់ទងនឹងទំហំវិនិយោគនៅក្នុងប្រទេសចិន​ រួមជាមួយប្រទេសផ្សេងទៀតដែលគិតថា ​ប៉ះពាល់ប្រយោជន៍ជាសាធារណៈដល់អាមេរិក ។

លោក Bob Casey
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីព្រាងច្បាប់ដែលណែនាំដោយសមាជិកព្រឹទ្ធសភា ២ រូបគឺលោក Bob Casey មកពីគណបក្សប្រជាធិបតេយ្យ និងលោក​ Rick Scott គណបក្សសាធារណរដ្ឋ បាន​លើកឡើងថា ប្រជាជនអាមេរិកសមនឹងដឹងពីកន្លែង និងរបៀបដែលប្រាក់សន្សំរបស់ពួកគេត្រូវបានវិនិយោគ ។

តាមរយៈវិធានការថ្មីរបស់សភា នឹងតម្រូវឲ្យមូលនិធិសមធម៌ឯកជនបង្ហាញជារៀងរាល់ឆ្នាំនូវទ្រព្យសម្បត្តិដែលបានបណ្តាក់ទុននៅក្នុងប្រទេសចិន អ៊ីរ៉ង់ រុស្ស៊ី និងកូរ៉េខាងជើង ទៅកាន់គណៈកម្មការមូលបត្រអាមេរិក ហើយត្រូវតម្រូវឲ្យធ្វើរបាយការណ៍ជាសាធារណៈដោយផ្អែកលើព័ត៌មានពាក់ព័ន្ធទាំងអស់ ។

យោងតាមការិយាល័យរបស់លោក Casey បានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគឯកជនសហរដ្ឋអាមេរិក បានចាក់បញ្ចូលទឹកប្រាក់ជាង ៨០ ពាន់លានដុល្លារក្នុងប្រទេសចិននៅចន្លោះឆ្នាំ ២០១៨ និង ២០២២ ។

ទន្ទឹមនឹងនេះ​ លោក Rick Scott បានលើកឡើងថា ដៃគួរប្រជែងរបស់អាមេរិកដូចជា ចិនទទួលបានអត្ថប្រយោជន៍ពីការខ្វះខាតនៃតម្លាភាព ហើយអាមេរិកល្មមដល់ពេលដើម្បីបញ្ឈប់ការផ្ញើប្រាក់ដុល្លារអាមេរិកទៅកាន់ប្រទេសដែលបង្កក្តីបារម្ភទាំងនោះហើយ ។

លោក Rick Scott

សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​រឹតបន្តឹងវិនិយោគិនរបស់ខ្លួនដែលកំពុងវិនិយោគនៅ​ក្នុង​ប្រទេស​ចិន ​ជុំវិញ​ការ​ភ័យ​ខ្លាច​ប្រាក់​ដុល្លារ និង​ចំណេះដឹង​​ខាង​បច្ចេកវិទ្យា​ដ៏ជឿនលឿនរបស់​ទីក្រុង​ប៉េកាំង​ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន ។

ទន្ទឹមនោះ ចំពោះច្បាប់ថ្មីនេះដែរក៏កើតឡើង បន្ទាប់ពីមានបទបញ្ជាប្រតិបត្តិស្តីពីការវិនិយោគក្រៅប្រទេសដើម្បីហាមឃាត់ការវិនិយោគរបស់សហរដ្ឋអាមេរិកមួយចំនួននៅក្នុងប្រទេសចិនក្នុងវិស័យsemiconductors និងមីក្រូអេឡិចត្រូនិច កុំព្យូទ័រ និងបច្ចេកវិទ្យា AI ជាដើម ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម