Connect with us

ព័ត៌មានអន្ដរជាតិ

UN ៖ កុមារប៉ាឡេស្ទីនស្លាប់រៀងរាល់ ១០ នាទីម្ដង ដោយសារតែការទម្លាក់​គ្រាប់បែករបស់ អ៊ីស្រាអែល

បានផុស

នៅ

ទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយកាលពីពេលថ្មីៗនេះថា ជាមធ្យមរៀងរាល់ ១០ នាទីម្ដងនឹងមានកុមារប៉ាឡេស្ទីនម្នាក់ស្លាប់ ដោយសារតែការវាយប្រហារទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សាក្នុងរយៈពេលជាង ១ ខែកន្លងមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

UNRWA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្ដាញសង្គម X ថា “ជាមធ្យម កុមារម្នាក់ត្រូវបានសម្លាប់ និង ២ នាក់បានរងរបួសនៅរៀងរាល់ ១០ នាទីម្ដង ក្នុងអំឡុងពេលសង្រ្គាមមិនប្រណីដៃពីសំណាក់កងកម្លាំងអ៊ីស្រាអែលលើតំបន់ហ្គាហ្សា” ។

UNRWA ជាទីភ្នាក់ងារចម្បងរបស់អង្គការសហប្រជាជាតិដែលកំពុងប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប បានបន្ថែមថា “ការការពារជនស៊ីវិលក្នុងអំឡុងពេលមានជម្លោះ មិនមែនជាសេចក្តីប្រាថ្នា ឬឧត្តមគតិនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ច និងការប្តេជ្ញាចិត្តដ៏ឥតងាករេចំពោះការការពារមនុស្សជាតិរួមរបស់យើង” ។

បច្ចុប្បន្នអ៊ីស្រាអែលបាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន រួមទាំងការវាយប្រហារតាមអាកាស ប្រតិបត្តិការជើងគោក និងការទម្លាក់គ្រាប់បែក ជាពិសេសនៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលកងរថក្រោះរបស់អ៊ីស្រាអែលកំពុងរុលចូលទៅមុខ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលជាង ១១,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារជាង ៤,៥០០ នាក់ និងស្ត្រី ៣,០២៧ នាក់ ចាប់តាំងពីជម្លោះថ្មីបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រោយការវាយប្រហារឆ្លងព្រំដែនចូលអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជិត ១,៦០០ នាក់ ៕

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៧,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម