ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អ៊ុយក្រែន មានផែនការមួយសម្រាប់ប្រយុទ្ធជាមួយ រុស្ស៊ី តែសុំលាក់សិន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកមានផែនការមួយក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ប៉ុន្តែនៅពេលនេះ លោកមិនទាន់អាចបង្ហាញព័ត៌មានលម្អិតណាមួយនោះទេ ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ, លោក Zelensky បានលើកឡើងថា លោកនឹងព្យាយាមផ្ដល់លទ្ធផលជាក់លាក់លើសមរភូមិប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីនៅចុងឆ្នាំ ២០២៣ នេះ បន្ទាប់ពីការវាយបករបស់អ៊ុយក្រែនកំពុងដំណើរការយ៉ាងរលូន ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយទៀតថា “យើងកំពុងបោះជំហានយឺតៗលើសមរភូមិនៅភាគខាងត្បូង ហើយយើងក៏កំពុងបោះពួនទៅភាគខាងកើតផងដែរ ជាពិសេសយើងទទួលបានសមិទ្ធិផលមួយចំនួននៅក្នុងតំបន់ Kherson ភាគខាងត្បូង” ។
លោក Zelensky បានបញ្ជាក់ថា អ៊ុយក្រែននឹងព្យាយាមបង្ហើបពីផែនការយុទ្ធសាស្ត្រ ក៏ដូចជាបង្ហាញនូវលទ្ធផលលើសមរភូមិប្រយុទ្ធនៅឆ្នាំនេះ ដោយសារតែវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថា ប្រទេសរបស់យើងបានបាត់បង់ជីវិតប្រជាជនជារៀងរាល់ថ្ងៃ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនបានចុះផ្សាយថា ការអះអាងរបស់លោក Zelensky កើតមានឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនរូបនេះកំពុងភ័យខ្លួនថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងអូសទាញសហគមន៍អន្តរជាតិចេញពីការយកចិត្តទុកដាក់លើអ៊ុយក្រែន ជាពិសេសប៉ះពាល់ដល់ការគាំទ្រផ្នែកយោធាពីសំណាក់លោកខាងលិច ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តអូសបន្លាយពេល និងមិនមានសញ្ញាថមថយណាមួយឡើយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានផ្ដល់កញ្ចប់ជំនួយយោធាទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវក្នុងតម្លៃរាប់រយពាន់លានដុល្លារផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ