Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅ អាស៊ាន ជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងជម្លោះ អ៊ីស្រាអែល-ហាម៉ាស

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang កាលពីថ្ងៃសុក្របានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សាដែលកំពុងផ្ទុះជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានដែលសួរនាំអំពីភាពតានតឹងកំពុងកើនឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស, លោកស្រី Hang បានថ្លែងថា “វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយហិង្សាលើជនស៊ីវិល បុគ្គលិកមនុស្សធម៌ អ្នកសារព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតំបន់ហ្គាហ្សាស្ទ្រីប” ។

អ្នកនាំពាក្យរូបនេះលើកឡើងថា “នៅក្នុងស្មារតីនៃដំណោះស្រាយដែលបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងសម័យប្រជុំបន្ទាន់កាលលពីថ្ងៃទី២៧ ខែតុលា, យើងសូមអំពាវនាវឲ្យភាគីពាក់ព័ន្ធអនុវត្តបទឈប់បាញ់ជាបន្ទាន់, ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ, ការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, បើកច្រករបៀងមនុស្សធម៌ ហើយដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំខ្លួនផងដែរ” ។

លោកស្រី Hang បន្ថែមថា “វៀតណាមស្វាគមន៍ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការអត់ធ្មត់ កិច្ចសន្ទនា និងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងដំណោះស្រាយពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននូវសមធម៌សមស្រប និងដំណោះស្រាយយូរអង្វែងសម្រាប់ដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា” ។

បច្ចុប្បន្នអ៊ីស្រាអែលបាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន រួមទាំងការវាយប្រហារតាមអាកាស ប្រតិបត្តិការជើងគោក និងការទម្លាក់គ្រាប់បែក ជាពិសេសនៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលកងរថក្រោះរបស់អ៊ីស្រាអែលកំពុងរុលចូលទៅមុខ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលជាង ១១,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារជាង ៤,៥០០ នាក់ និងស្ត្រី ៣,០២៧ នាក់ ចាប់តាំងពីជម្លោះថ្មីបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រោយការវាយប្រហារឆ្លងព្រំដែនចូលអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជិត ១,៦០០ នាក់ ៕

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៧,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម