Connect with us

ព័ត៌មានអន្ដរជាតិ

បុរស​ចិន​ស្លាប់​​នៅវ័យ២៩​ឆ្នាំ ដោយសារមានទម្លាប់​ញ៉ាំ​អាហារ​ពេលព្រឹក​អត់ល្អ

បានផុស

នៅ

Liao Ming មានអាយុត្រឹមតែ ២៩ ឆ្នាំប៉ុណ្ណោះ លោកគឺជាអ្នកផ្សាយបន្តផ្ទាល់ មានជំនាញក្នុងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីហ្គេមវីដេអូដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន។

ម្យ៉ាងទៀត ដោយសារធម្មជាតិនៃការងារ គាត់តែងតែនៅផ្ទះពេញមួយថ្ងៃ ពេលភ្ញាក់ពីគេង គាត់នឹងផ្សាយផ្ទាល់ ហើយបញ្ជាទិញម្ហូបដែលត្រៀមរួចជាស្រេចយកទៅផ្ទះពេលគាត់ឃ្លាន រហូតដល់ទម្ងន់របស់គាត់ឡើងដល់ជាង ៩០គីឡូក្រាម។

នៅ​ថ្ងៃ​កើតហេតុ ខណៈ​កំពុង​ហូប​បាយ លោក Liao Ming ស្រាប់តែ​មាន​អាកា​រៈ​ក្អួត​ធ្ងន់ធ្ងរ ហើយ​ទ្រាំ​មិន​បាន ។ ក្រោយ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ លទ្ធផល​តេស្ត​បាន​បង្ហាញ​ថា ជាតិ​ស្ករ​ក្នុង​ឈាម​របស់​គាត់​ឡើង​ខ្ពស់​ដល់ ៩០ mmol/L ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀត គេរកឃើញថា Liao Ming បានទទួលរងពីបញ្ហាជាបន្តបន្ទាប់ដូចជា ខ្សោយថ្លើម និងតម្រងនោម, hyperkalemia និង leukocytosis ។ ដោយសារតែ ketoacidosis ដែលបណ្តាលមកពីជាតិស្ករក្នុងឈាមខ្ពស់ខ្លាំងពេក គាត់មិនអាចរស់រានមានជីវិតបានឡើយ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីគ្រូពេទ្យក៏ដោយ។

ការ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​អាយុ​៣០​ឆ្នាំ​ធ្វើ​ឲ្យអាយុ​សង្ឃឹម​ខ្លី​ដល់​១៤​ឆ្នាំ។ ជំងឺទឹកនោមផ្អែមគឺជាជំងឺទូទៅមួយនៅក្នុងមនុស្សសម័យទំនើប ចំនួនមនុស្សដែលទទួលរងពីជំងឺនេះកាន់តែក្មេងជាងវ័យ។ ការធ្វើរោគវិនិច្ឆ័យជំងឺមុននេះ អាយុសង្ឃឹមរស់កាន់តែខ្លី។

លទ្ធផល​នៃ​ការ​សិក្សា​នេះ​បញ្ជាក់​ពី​ការ​ព្រមាន​មួយ​ថា ទឹកនោមផ្អែម​ក្មេង​ជាង​គេ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ ហានិភ័យ​ស្លាប់​កាន់តែ​ខ្ពស់ ។ ជាពិសេស រាល់ការធ្វើរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែមកាលពី ១០ ឆ្នាំមុន អាយុសង្ឃឹមរស់នឹងថយចុះពី ៣ ទៅ ៤ ឆ្នាំ។

ដូចដែលបានរៀបរាប់ខាងលើ ការលេចឡើងនៃជំងឺទឹកនោមផ្អែមគឺទាក់ទងដោយផ្ទាល់ទៅនឹងរបបអាហារ។ ប្រសិនបើនៅតែមានអាហារទាំងនេះនៅលើតុអាហារពេលព្រឹករបស់អ្នក អ្នកគួរតែលុបបំបាត់វាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

១​ អាហារចៀន

សាច់បំពង មាន់បំពង នំដូណាត់ ប្រហិតចៀន គឺជាមុខម្ហូបអាហារពេលព្រឹកដ៏ពេញនិយមរបស់មនុស្សជាច្រើន ប៉ុន្តែអាហារទាំងនេះមានផ្ទុកជាតិខ្លាញ់ច្រើន។ ពេលចៀននៅសីតុណ្ហភាពខ្ពស់ អាស៊ីតខ្លាញ់នៅក្នុងអាហារនឹងកត់សុីទៅជា acrylamide, polycyclic អ៊ីដ្រូកាបូនក្រអូប និងសារធាតុផ្សេងទៀតដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ការប្រើប្រាស់រយៈពេលយូរ អាចនាំឲ្យធាត់ក្នុងរាងកាយយ៉ាងងាយស្រួល និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។

២ បង្អែម

ខូឃី នំខេក ស្ករគ្រាប់ និងបង្អែមផ្សេងៗ ក៏ជាអាហារដែលមនុស្សជាច្រើនចូលចិត្តញ៉ាំជាអាហារពេលព្រឹកដែរ អាហារទាំងនេះសម្បូរទៅដោយកាបូអ៊ីដ្រាត ប៉ុន្តែខ្វះប្រូតេអ៊ីន និងកាកសរសៃ ប្រសិនបើទទួលទានយូរ ងាយនឹងនាំឲ្យធាត់ បង្កើនជាតិស្ករក្នុងឈាម និង កម្រិតអាំងស៊ុយលីនដាក់បន្ទុកលើលំពែង ដែលធ្វើឲ្យវាកាន់តែមានគ្រោះថ្នាក់ដល់សុខភាព។

៣ អាហាររហ័ស​​

ដើម្បីធានាបាននូវរសជាតិ អាហារភ្លាមៗតែងតែបន្ថែមជាតិស្ករ maltodextrin និងគ្រឿងផ្សំផ្សេងៗទៀតជាច្រើន ដែលងាយស្រួលនាំឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់បន្ទាប់ពីអាហាររួច។ ជាងនេះទៅទៀត អាហារទាំងនេះច្រើនតែមិនផ្តល់អារម្មណ៍ខ្លាំងនៃភាពឆ្អែត ដែលធ្វើឲ្យវាងាយស្រួលសម្រាប់មនុស្សក្នុងការញ៉ាំច្រើនពេក។ សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម មិន​ត្រឹម​តែ​អ្វី​ដែល​គេ​ញ៉ាំ​ជា​អាហារ​ពេល​ព្រឹក​ប៉ុណ្ណោះ​ទេ តែ​ពេល​ញ៉ាំ​ក៏​ពិសេស​ដែរ។

ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិអន្តរជាតិនៃជំងឺរាតត្បាតបានបង្ហាញថាបើប្រៀបធៀបទៅនឹងមនុស្សដែលញ៉ាំអាហារពេលព្រឹកមុនម៉ោង ៨ ព្រឹក អ្នកដែលញ៉ាំអាហារពេលព្រឹកក្រោយម៉ោង ៨ ព្រឹកមានការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ដល់ទៅ ៥៩% ។

ជាធម្មតា អាហារពេលព្រឹកគួរតែញ៉ាំនៅម៉ោង ៧ ទៅ ៨ ព្រឹក នៅពេលដែលមនុស្សមានអារម្មណ៍ឃ្លានខ្លាំងបំផុត និង ៤ ទៅ ៥ ម៉ោងក្រោយអាហារថ្ងៃត្រង់ ដែលវាកាន់តែមានប្រយោជន៍សម្រាប់ការគ្រប់គ្រងជាតិស្ករក្នុងឈាមបន្ទាប់ពីអាហារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖kenh14

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អំពូលសូឡា៥០០ឈុត ត្រូវបានប្រគល់ជូនកងកម្លាំង អាជ្ញាធរ និងពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គ្រួសារ​លោក​ដូណាល់​ ត្រាំ មាន​ទំនាក់​ទំន​ង​យ៉ាងជិតស្និទ្ធ​ ស៊ីជម្រៅ​​អ្នកដឹកនាំ​អារ៉ាប៊ីសាអូឌីត​

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​ធានា​រ៉ាប់រង ៖ដង់ស៊ីតេនៃវិស័យធានារ៉ាប់រង​នៅកម្ពុជា​នៅមានកម្រិតទាប ​ធៀបជាមួយបណ្តាប្រទេសតំបន់ និង​សកលលោក​

ជីវិតកម្សាន្ដ២ ម៉ោង មុន

ប្រយោគដ៏មានន័យ ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយផ្ទុះរឿងស្ទង់មតិអ្នកស័ក្តិសមចូលរួមប្រកួត MUC

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក សម្ដេចធិបតី នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាង២ពាន់នាក់

Sokha Hotels

ព័ត៌មានពេញនិយម