Connect with us

ព័ត៌មានអន្ដរជាតិ

សត្វតោមួយក្បាល រួចពីរោងសៀក បង្កភាពភ័យខ្លាចនៅ អ៊ីតាលី

បានផុស

នៅ

វីដេអូមួយត្រូវគេបង្ហោះក្នុងបណ្ដាញសង្គម X បង្ហាញពីសត្វតោកំពុងដើរលើផ្លូវស្ងាត់នៅក្បែរទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាបានរួចពីរោងសៀក កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ហើយដើរតាមដងផ្លូវនៃទីក្រុង Ladispoli ដែលមានមនុស្សរស់នៅប្រហែល ៤០,០០០ នាក់ ។

មនុស្សមួយចំនួនសំងំក្នុងផ្ទះ និងខ្លះទៀតសំងំក្នុងរថយន្ដ ព្រោះអាជ្ញាធរ​បានផ្ដល់ដំណឹងពីការតាមចាប់ខ្លួនតោឈ្មោលខាងលើ ។ តោនោះមានឈ្មោះថា Kimba ទម្រាំចាប់វាបាន គេចំណាយពេលប្រហែល ៧ ម៉ោង និងថ្នាំសណ្ដំ ២ ដងឯណោះ ។

ដោយសារបញ្ហានេះ លោក Alessandro Grando អភិបាលក្រុង Ladispoli ត្រូវបានទទួលរងនូវការត្អូញត្អែរពីអ្នកស្រុកពេញទំហឹងតែម្ដង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ ខ្លាឃ្មុំមួយក្បាល ហែកសម្លាប់ប្ដីប្រពន្ធ ២ នាក់នៅ កាណាដា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម