Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករប្រឆាំងសង្គ្រាមហ្គាហ្សា ដើរក្បួនតវ៉ា មុខផ្ទះលោក បៃដិន

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ទី១១ខែវិច្ឆិកា បាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងរដ្ឋ Delaware ដោយថ្កោលទោសសហរដ្ឋអាមេរិក ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលឆក់យកជីវិតជនស៊ីវិលរាប់ពាន់នាក់។

(រូបថត៖ x)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុករនាំគ្នាគ្រវីទង់ប៉ាឡេស្ទីនហើយស្រែកថា “សូមមានបទឈប់បាញ់ឥឡូវនេះ” និង “លោកប្រធានាធិបតី បៃដិន អ្នកមិនអាចលាក់ខ្លួនបានទេ! យើង​ចោទ​ប្រកាន់​អ្នក​ពី​បទ​ប្រល័យ​ពូជសាសន៍!”។

ការតវ៉ានេះកើតឡើងចំពេលលោក បៃដិន កំពុងថ្លែងសុន្ទរកថានៅឯពិធីជាតិ Arlington ដើម្បីអបអរទិវាអតីតយុទ្ធជន។ លោកនិយាយក្នុងសុន្ទរកថានោះថា “សង្រ្គាមនិងជម្លោះ ការស្លាប់និងការបាត់បង់ មិនមែនជាដានប្រវត្តិសាស្ត្រអាមេរិកទេ វាជាផ្នែកនៃរឿងរ៉ាវអាមេរិក”។

(រូបថត៖ AFP)

រដ្ឋបាលលោកបៃដិន បានប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង ជុំវិញគោលជំហររបស់ខ្លួនលើសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស។ បាតុកម្ម​គាំទ្រ​ប៉ាឡេស្ទីន​ជាច្រើន ​បានផ្ទុះ​ឡើង​នៅ​ជិត​សេតវិមាន ​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​ច្រក​ចូល​មួយ​នៅ​ជិត West Wing ពោរពេញទៅ​ដោយ​ស្នាម​បាតដៃ​ពណ៌​ក្រហមដូចឈាម និង​គំនូរ​តាមជញ្ជាំងដែល​សរសេរ​ថា “លោក ចូ ប្រល័យពូជសាសន៍”។

ទោះបីជាសេតវិមានបានជួយចរចាការផ្អាកបាញ់ប្រចាំថ្ងៃមួយរយៈខ្លី នៅតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលអាចជម្លៀសចេញក៏ដោយ ប៉ុន្តែលោកប្រធានាធិបតី បៃដិន បានបង្ហាញការគាំទ្រពេញទំហឹងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល។

(រូបថត៖ X)

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​និយាយ​ជា​ថ្មី​ម្តង​ទៀត​ថា គ្មាន​លទ្ធភាពនៃ​បទ​ឈប់​បាញ់​ពេញ​លេញ​ទេ រហូត​ដល់​អ៊ីស្រាអែល​បំផ្លាញ​ក្រុម​ហាម៉ាសខ្ទេចគ្មានសល់។

អ៊ីស្រាអែល​ ​បាន​បើក​ការ​ទម្លាក់​គ្រាប់បែក​មិន​ធ្លាប់​មាន​ពី​មុន​មក ​លើ​តំបន់ហ្គាហ្សា​ ដើម្បីសងសឹក​ចំពោះ​ការ​វាយលុក​របស់​ក្រុម​ហាម៉ាស​ លើ​ទឹកដី​ខ្លួន​កាលពី​ខែ​មុន។ មន្ត្រីអ៊ីស្រាអែលនិយាយថា ពលរដ្ឋរបស់ខ្លួនប្រហែល១២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល បានស្លាប់នៅក្នុងការវាយប្រហារនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Netanyahu ព្រមានក្រុមហេសបូឡា ខ្លាំងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម