ព័ត៌មានអន្ដរជាតិ
ទារកជិត៤០នាក់ ប្រឈមស្លាប់នៅមន្ទីរពេទ្យក្នុងតំបន់ ហ្គាហ្សា ដោយសារកង្វះអុកស៊ីសែន
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសៅរ៍ទី១១ខែវិច្ឆិកាថា កុមារចំនួន៣៩នាក់ក្នុងបន្ទប់ថែទាំនៃមន្ទីរពេទ្យ Al-Shifa នៅតំបន់ ហ្គាហ្សា កំពុងមានហានិភ័យនៃការស្លាប់គ្រប់ពេលទាំងអស់ ដោយសារតែកង្វះអុកស៊ីសែន ខណៈការទម្លាក់គ្រាប់បែក និងការបាញ់កាំភ្លើងធំដាក់មន្ទីរពេទ្យនិងតំបន់ជុំវិញខ្លួន នៅតែបន្តឥតថមថយ។

លោក Mohammad Alawawda អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៅក្រសួងសុខាភិបាលបានប្រាប់ Anadolu ថា កុមារ៣៩នាក់នៅទីនោះ មានហានិភ័យនៃគ្រោះថ្នាក់ដល់ជីវិត រីឯទារកម្នាក់បានស្លាប់បាត់ទៅហើយ ដោយសារកង្វះខ្យល់អុកស៊ីសែន។
ស្របពេលជាមួយគ្នានោះ លោកស្រី Mai Al-Kaila រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា “ពេលនេះ មន្ទីរពេទ្យត្រូវឡោមព័ទ្ធដោយរថក្រោះអ៊ីស្រាអែល។ គ្មានការផ្តល់ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតឡើយ ហើយលទ្ធផលគឺជាការស្លាប់អ្នកជំងឺរាប់ពាន់នាក់”។

លើសពីនេះ មន្ទីរពេទ្យចំនួន២០ក្នុងចំណោមមន្ទីរពេទ្យទាំង៣៥ គឺលែងដំណើរការទៅហើយ ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងកង្វះប្រេងឥន្ធនៈ។
លោកស្រី Kaila ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យធ្វើអន្តរាគមន៍ជាបន្ទាន់ ដកការឡោមព័ទ្ធលើមន្ទីរពេទ្យ និងបញ្ឈប់សង្រ្គាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ មេដឹកនាំអារ៉ាប់ និងមូស្លីម ទាមទារឲ្យ បញ្ចប់ សង្គ្រាម ហ្គាហ្សា ជា បន្ទាន់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ