Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron ថា ខែក្រោយ នឹងកំណត់ជោគវាសនា ជម្លោះ រុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

កាលពីចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីបារាំងលោក Emmanuel Macron ព្យាករថា ជម្លោះអ៊ុយក្រែន អាចឈានដល់ចំណុចរបត់មួយនៅចុងឆ្នាំនេះ ហើយលោកខាងលិចគួរតែបន្តគាំទ្រអ៊ុយក្រែនជាមួយនឹងជំនួយយោធា ព្រោះខែក្រោយ នឹងក្លាយជាខែកំណត់ជោគវាសនាជម្លោះនេះ ប៉ុន្តែលោកមិនបញ្ជាក់ច្បាស់ថា នឹងមានអ្វីកើតឡើងនោះទេ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្រើនខែមកហើយ ដែលអ៊ុយក្រែន បើកការវាយបករុស្ស៊ី ប៉ុន្តែទីក្រុងកៀវ ហាក់មិនបានទទួលផ្លែផ្កាធំដុំណាមួយគួរឲ្យកត់សម្គាល់សោះ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Macron បានច្រានចោលនូវលទ្ធភាពដែល អ៊ុយក្រែន នឹងបើកកិច្ចចរចាជាមួយរុស្ស៊ីនាពេលខាងមុខ។

នៅក្នុងបទសម្ភាសន៍ជាមួយ BBC ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ទី១១ខែវិច្ឆិកា ប្រធានាធិបតីបារាំងអះអាងថា ប្រសិនបើទីក្រុងមូស្គូ ឈ្នះលើទីក្រុងកៀវមែននោះ “អ្នកនឹងឃើញមានអំណាចចក្រពត្តិថ្មី” នៅក្នុងទ្វីបអឺរ៉ុប ដែលនឹងគំរាមកំហែងដល់ប្រទេសជិតខាងជាច្រើន រួមទាំងអតីតសាធារណរដ្ឋសូវៀតផងដែរ។

ទាក់ទងនឹងការបញ្ឈប់អរិភាព លោក Macron បានផ្តល់យោបល់ថា មិនទាន់ដល់ពេលដែលអ៊ុយក្រែនត្រូវមកតុចរចាជាមួយរុស្ស៊ីទេ ហើយការសម្រេចចិត្តលើបញ្ហានេះ គួរតែធ្វើឡើងដោយទីក្រុងកៀវ។ យ៉ាងណា លោកនិយាយថា នៅពេលណាមួយ អាចមានការចរចាដោយយុត្តិធម៌និងស័ក្តិសម ហើយស្វែងរកដំណោះស្រាយជាមួយរុស្ស៊ី។

(រូបថត៖ Getty Images)

រុស្ស៊ី​​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ខ្លួន​បើក​ចំហចំពោះការ​ចរចា​ជាមួយ​រដ្ឋាភិបាលទីក្រុងកៀវ។ ប៉ុន្តែ កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យ ហាមឃាត់ការចរចាទាំងអស់ជាមួយថ្នាក់ដឹកនាំបច្ចុប្បន្ននៅទីក្រុងមូស្គូ បន្ទាប់ពីអតីតតំបន់អ៊ុយក្រែនចំនួន៤បានបោះឆ្នោតយ៉ាងលើសលប់ ដើម្បីចូលរួមជាមួយរុស្ស៊ី។

គួរបញ្ជាក់ថា ការវាយបករបស់អ៊ុយក្រែន បានចាប់ផ្តើមតាំងពីដើមខែមិថុនាមកម្ល៉េះ ប៉ុន្តែកងកកម្លាំងនៅជួរមុខ ហាក់មិនទទួលបានផលអ្វីឡើយ ហើយចាប់តាំងពីពេលនោះមក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu ប៉ាន់ប្រមាណថា អ៊ុយក្រែនបាត់បង់ទាហានជាង ៩០,០០០ នាក់ ព្រមទាំងរថក្រោះ ៦០០ គ្រឿង និងរថពាសដែក ១,៩០០ គ្រឿងផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ EU៖ ដូចជាមិនមើលឃើញសញ្ញាថា អ៊ុយក្រែន អាចឈ្នះរុស្ស៊ី សោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម