Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បើកការវាយប្រហារសងសឹកលើទីតាំងអ៊ីរ៉ង់ នៅស៊ីរី

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី១២ខែវិច្ឆិកា សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានបើកការវាយប្រហារតាមអាកាសលើមូលដ្ឋានអ៊ីរ៉ង់ចំនួនពីរ នៅភាគអាគ្នេយ៍ប្រទេសស៊ីរី បន្ទាប់ពីបុគ្គលិកយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ត្រូវរងការបាញ់មីស៊ីលនាពេលថ្មីៗនេះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin, ការវាយប្រហារ ត្រូវបានធ្វើឡើងប្រឆាំងនឹងទីតាំងដែលប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) របស់អ៊ីរ៉ង់ និងក្រុមដែលមានទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកនិយាយថា “ការវាយប្រហារគឺប្រឆាំងនឹងទីតាំងហ្វឹកហ្វឺននៅជិតទីក្រុង Abu Kamal និងផ្ទះសុវត្ថិភាពមួយក្នុងទីក្រុង Mayadin។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin (រូបថត៖ Getty Images)

លោកបន្តថា “គ្មានអ្វីជាអាទិភាពខ្ពស់ជាងសុវត្ថិភាពរបស់បុគ្គលិកអាមេរិកនោះទេ ហើយលោកប្រធានាធិបតីបានដឹកនាំសកម្មភាពនៅថ្ងៃនេះ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា សហរដ្ឋអាមេរិកនឹងការពារខ្លួន យោធានិងផលប្រយោជន៍របស់ខ្លួន”។

គួររម្លឹកឡើងវិញ កាលពីថ្ងៃពុធសប្តាហ៍មុន សហរដ្ឋអាមេរិក ក៏បានចាប់ផ្តើមការវាយប្រហារស្វ័យការពារលើអ្វីដែលខ្លួននិយាយថា ជាឃ្លាំងអាវុធដែលប្រើប្រាស់ដោយ IRGC និងសាខារបស់ខ្លួននៅក្នុងតំបន់ Maysulun ភាគខាងកើតប្រទេសស៊ីរី ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កងកម្លាំងគាំទ្រដោយ អ៊ីរ៉ង់ បន្តការវាយប្រហារលើទាហាន អាមេរិក នៅស៊ីរី និងអ៊ីរ៉ាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម