Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ហាធំមួយ នឹងត្រូវលើកយកមកពិភាក្សា ក្នុងជំនួបកំពូល បៃដិន-ស៊ី

បានផុស

នៅ

ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យទី១២ខែវិច្ឆិកាថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចង់បង្កើតទំនាក់ទំនងយោធានិងយោធាជាមួយប្រទេសចិនឡើងវិញ ហើយបញ្ហានេះនឹងលើកយកមកពិភាក្សាក្នុងជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (ឆ្វេង) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (រូបថត៖ New York Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន នឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ នៅថ្ងៃពុធទី១៥ខែវិច្ឆិកា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង San Francisco។ នេះក៏ជាជំនួបផ្ទាល់លើកទី២ រវាងមេដឹកនាំទាំងពីរផងដែរ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងក្នុងខែមករាឆ្នាំ២០២១។

លោក Sullivan បាននិយាយក្នុងបទសម្ភាសជាមួយទូរទស្សន៍ CBS ថា “លោកប្រធានាធិបតីបានប្តេជ្ញាចិត្តថា នឹងមានការបង្កើតឡើងវិញនូវទំនាក់ទំនងយោធានិងយោធា ពីព្រោះគាត់ជឿថា វាគឺជាផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ យើងត្រូវការខ្សែទំនាក់ទំនងទាំងនោះ ដើម្បីកុំឲ្យមានកំហុសឬការគណនាខុសណាមួយ”។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan (រូបថត៖ Getty Images)

លោក Sullivan បន្តថា ទំនាក់ទំនងយោធាដែលស្តារឡើងវិញ អាចកើតឡើងនៅគ្រប់កម្រិតចាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ រហូតដល់កម្រិតប្រតិបត្តិការយុទ្ធសាស្ត្រ ក៏ដូចជានៅលើដែនទឹក និងអាកាសនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

ក្រៅពីបញ្ហាខាងលើ, កិច្ចប្រជុំ បៃដិន-ស៊ី ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើបញ្ហាសកលចាប់ពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ដល់ការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន, ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី, បញ្ហាតៃវ៉ាន់, ឥណ្ឌូប៉ាស៊ីហ្វិក, សិទ្ធិមនុស្ស, ការផលិតថ្នាំញៀន Fentanyl, AI ក៏ដូចជា ទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចប្រកបដោយតម្លាភាពផងដែរ។

សូមបញ្ជាក់ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​មាន​ភាពល្អក់កកររឹតតែខ្លាំងក្នុងខែកុម្ភៈ បន្ទាប់ពី​លោក បៃដិន ​បញ្ជា​ឲ្យ​បាញ់​ទម្លាក់​បាឡុង​ដែលសង្ស័យថាយកការណ៍ឲ្យចិន ខណៈវា​ហោះលើទឹកដី​សហរដ្ឋអាមេរិក​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ CNA 

ចុចអាន៖ ច្បាស់ការណ៍ពីថ្ងៃដែលលោក ស៊ី ជីនពីង ជួបពិភាក្សាជាមួយលោក បៃដិន នៅទឹកដី អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម