Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះជំងឺផ្តាសាយបក្សីនៅវៀតណាម ហានិភ័យនៃការរាលដាលទ្រង់ទ្រាយធំមានកម្រិតខ្ពស់

បានផុស

នៅ

រដ្ឋាភិបាលបាននិយាយនៅថ្ងៃចន្ទនេះថា ត្រឹមរយៈពេលតែជាងមួយខែប៉ុណ្ណោះដើមឆ្នាំ២០២១នេះ ប្រទេសវៀតណាមបានសម្លាប់សត្វបក្សីជាង១០០,០០០ក្បាល ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍ពីការផ្ទុះឡើងនៃវីរុសផ្តាសាយបក្សី H5N1 និង H5N6 នៅក្នុងខេត្តចំនួន១៤។

សេចក្តីថ្លែងការណ៍បាននិយាយថា “ហានិភ័យសម្រាប់ការផ្ទុះរាលដាលក្នុងទ្រង់ទ្រាយធំគឺខ្ពស់ណាស់”។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់លម្អិតនោះទេ។

គួរបញ្ជាក់ថា ប្រទេសវៀតណាមមានហ្វូងបក្សីប្រហែល៤៦០លានក្បាល ហើយការផ្ទុះជំងឺផ្តាសាយបក្សីខ្នាតតូច បានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសនេះ អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ក្រសួងសុខាភិបាល​ក្រើន​រំលឹក​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​ផ្ដាសាយ​បក្សី​(H5N1) ក្នុង​អំឡុង​ពិធីសែន​ដូនតា​ខាង​មុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម