ព័ត៌មានអន្ដរជាតិ
អង់គ្លេស រកឃើញថា អ្នកប្រើប្រាស់បារីអេឡិចត្រូនិក ២១ ភាគរយ នឹងត្រឡប់ទៅជក់បារីធម្មតាវិញ
អ្នកតស៊ូមតិអំពីការជក់បារីនៅអង់គ្លេសបានចេញមុខប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាលក្នុងការហាមប្រាមមិនឲ្យប្រើប្រាស់បារីអេឡិចត្រូនិក ដោយអះអាងថា អ្នកជក់បារីប្រភេទនេះប្រមាណ ២១ ភាគរយ នឹងត្រឡប់ទៅជក់បារីធម្មតាវិញ ។

ការចេញមុខប្រឆាំងការហាមប្រាមមិនឲ្យជក់បារីអេឡិចត្រូនិកពីសំណាក់ក្រុមអ្នកតស៊ូមតិបានកើតមានឡើង បន្ទាប់ពីស្ដេចនៃចក្រភពអង់គ្លេស និងរដ្ឋមន្ត្រីសុខាភិបាលបានលើកឡើងពីការកាត់បន្ថយការប្រើប្រាស់បារីប្រភេទនេះ ដោយសារតែផលប៉ះពាល់សុខភាព និងបរិស្ថាន ជាពិសេសកុមារក៏ចូលរួមប្រើប្រាស់បារីអេឡិចត្រូនិកផងដែរ ។
ស្របពេលជាមួយគ្នានេះ លោក David Phillips ម្ចាស់ហាងបារីអេឡិចត្រូនិក Vape Superstore ដែលបានធ្វើការស្ទង់មតិលើអតិថិជន ១,០០០ នាក់ បានរកឃើញថា អ្នកជក់បារីអេឡិចត្រូនិក ២១ ភាគរយ នឹងត្រឡប់ទៅជក់បារីវិញ ។

សូមជម្រាបថា អ្នកប្រើប្រាស់បារីអគ្គិសនី ឬ Vape នៅអង់គ្លេសបានកើនឡើងពី ៧០ ម៉ឺននាក់ក្នុងឆ្នាំ ២០១២ ដល់ ៤.៧ លាននាក់នៅឆ្នាំ ២០២៣ ហើយក្នុងចំណោមនោះ មានប្រហែល ២.៨ លាននាក់ធ្លាប់ញៀនបារី ក្រោយពីផ្ដាច់ការប្រើប្រាស់បារីអគ្គិសនី ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ៧ សញ្ញាបង្ហាញថា កូនលោកអ្នកលួចជក់បារីអេឡិចត្រូនិក (VAPE)
ចុចអាន៖ តោះ! មកដឹងពីមូលហេតុដែលយុវវ័យខ្លះចូលចិត្តជក់បារីអេឡិចត្រូនិក(VAPE)

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល