Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនប្រជាជន វៀតណាម នឹងធ្លាក់មកនៅ ៧២ លាននាក់ក្នុងឆ្នាំ ២១០០

បានផុស

នៅ

បចុប្បន្ន វៀតណាមមានប្រជាជនជិត ១០០ លាននាក់ ប៉ុន្តែចំនួនប្រជាជននេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១០៧​ លាននាក់ក្នុងឆ្នាំ ២០៤៤ ប៉ុន្តែនឹងធ្លាក់ចុះវិញនៅសល់ត្រឹម ៧២ លាននាក់ប៉ុណ្ណោះក្នុងឆ្នាំ ២១០០ ដោយសារតែអត្រាកំណើតទាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ha Anh Duc ប្រធានការិយាល័យក្រសួងសុខាភិបាលបាននិយាយថា តាមរយៈការសិក្សាអន្តរជាតិដែលបានចេញផ្សាយនៅឆ្នាំ ២០២០ ចំនួនប្រជាជនក្នុងប្រទេសចំនួន ២៣ រួមមាន វៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង និងថៃ នឹងត្រូវកាត់បន្ថយពាក់កណ្តាលនៅឆ្នាំ ២១០០ ។

លោក Ha Anh Duc បញ្ជាក់ថា ទោះជាយ៉ាងណា ប្រជាជនវៀតណាមអាចនឹងកើនឡើងដល់ ១០៧ លាននាក់ក្នុងឆ្នាំ ២០៤៤ មុនពេលធ្លាក់ចុះដល់ ៧២ លាននាក់ក្នុងឆ្នាំ ២១០០ ប្រសិនបើមិនមានវិធានការបង្កើនអត្រាកំណើតទេនោះ ។

ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ វៀតណាមមានអត្រាកំណើតធ្លាក់ចុះខ្លាំងមែនទែន ពោលស្ត្រីម្នាក់ធ្លាប់មានកូនចាប់ពី ៦.៥ នាក់កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ ធ្លាក់មកត្រឹម ២.០៥ នាក់ក្នុងឆ្នាំ ២០២០ ។

ចំណែកបើតាមលោក Mai Trung Son អាជ្ញាធរប្រជាជនវៀតណាមបានលើកឡើងថា អត្រាកំណើតមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងតំបន់នានារបស់វៀតណាម ខណៈក្រុងហូជីមីញ មានអត្រាកំណើតទាបបំផុត ពោលសម្រាប់ស្ត្រីម្នាក់ក្នុងវ័យពពោះមានលទ្ធភាពយកកូនតែ ១.៣៩ នាក់ប៉ុណ្ណោះ ។

ជារៀងរាល់ឆ្នាំនៅវៀតណាម មានប្តីប្រពន្ធប្រមាណ ១ លានគូ ឬស្មើនឹង ៧.៧ ភាគរយនៃប្ដីប្រពន្ធទាំងអស់មិនអាចមានកូនតាមបែបជីវសាស្រ្ត ហើយក្នុងចំណោមពួកគេប្រហែលពាក់កណ្តាល គឺជាអ្នកដែលមានអាយុក្រោម ៣០ ឆ្នាំ ។

គួរឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីបញ្ហាប្រជាជននៅវៀតណាម កំពុងដាក់ស្នើទៅតំបន់ដែលមានអត្រាកំណើតទាប ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ស្ត្រីដែលកើតកូនទីពីរ ក៏ដូចជាការផ្តល់ការលើកលែងថ្លៃសិក្សាដល់កុមារផងដែរ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម