ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា ក្រុមហាម៉ាស រារាំងការផ្ដល់ប្រេង ៣០០ លីត្រដល់មន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បាននិយាយលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ីស្រាអែលបានផ្តល់ប្រេងប្រមាណ ៣០០ លីត្រដល់មន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ហ្គាហ្សា ប៉ុន្តែក្រុមហាម៉ាសបានរារាំងមិនឲ្យជំនួយនេះទៅដល់ដៃមន្ទីរពេទ្យឡើយ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/Avichay-Adraee.jpg)
លោក Adraee បញ្ជាក់ថា “ក្រុមហាម៉ាសគ្មានសិទ្ធិរារាំងជំនួយនេះឡើយ ព្រោះពួកគេមិនមែនជាភាគីនៃការគ្រប់គ្រងមន្ទីរពេទ្យ Al-Shifa នោះទេ ហើយក៏មិនមានវត្តមាននៅក្នុងរចនាសម្ព័ន្ធនៃការសម្រេចចិត្តរបស់ខ្លួនដែរ ជាពិសេសមន្ទីរពេទ្យនេះស្ថិតនៅក្រោមអំណាចគ្រប់គ្រងទាំងស្រុងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន ទាំងកិច្ចការរដ្ឋបាល និងបច្ចេកទេស” ។
ទោះយ៉ាងណា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានចេញការឆ្លើយតប និងធ្វើការបដិសេធចំពោះការអះអាងរបស់កងកម្លាំងអ៊ីស្រាអែល ហើយថែមទាំងចោទប្រកាន់ពួកគេវិញដែរថា កំពុងយកមុខយកមាត់ និងកុហកពិភពលោកអំពីពាក្យសម្ដីរបស់ខ្លួន ។
ស្របពេលជាមួយគ្នានេះ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសក៏បានជំរុញឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឲ្យជួយធ្វើអន្តរាគមន៍ភ្លាមៗដើម្បីនាំយកប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដំណើរការមន្ទីរពេទ្យក្នុងតំបន់ឡើងវិញ សម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺ កុមារ និងអ្នករងរបួស ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/Gaza-32.jpg)
ក្រុមហាម៉ាសបានលើកឡើងថា “ប្រេងឥន្ធនៈ ៣០០ លីត្រដែលកងកម្លាំងអ៊ីស្រាអែលផ្ដល់ឲ្យមន្ទីរពេទ្យ Al-Shifa គឺគ្រាន់តែជាយុទ្ធនាការបោកបញ្ឆោត និងដើម្បីតុបតែងមុខមាត់ដ៏អាក្រក់របស់ពួកគេប៉ុណ្ណោះ ជាពិសេសគឺដើម្បីព្យាយាមលាក់បាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពីការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យសម្លាប់បុគ្គលិក និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺ” ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងកន្លែងគោរពបូជាផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/Israel-41.jpeg)
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,០០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៨,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ីស្រាអែល បាញ់រះកាំភ្លើងធំវាយប្រហារតំបន់ព្រំដែនភាគខាងត្បូងប្រទេស លីបង់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច