ព័ត៌មានអន្ដរជាតិ
អាមេរិក មិនចង់ឃើញ អ៊ីស្រាអែល ដុតកម្ទេចមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាទេ
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមិនចង់ឃើញប្រទេសអ៊ីស្រាអែលដុតកម្ទេចមន្ទីរពេទ្យ ក៏ដូចជាកន្លែងដែលអ្នកជំងឺកំពុងទទួលការសម្រាកព្យាបាលក្នុងតំបន់ហ្គាហ្សា ដោយសារតែការទម្លាក់គ្រាប់បែកណាមួយនោះទេ ។

លោក Sullivan បានប្រាប់កម្មវិធី “Face the Nation” របស់ទូរទស្សន៍ CBS News ថា “យើងសូមឲ្យភាគីពាក់ព័ន្ធបើកកិច្ចសន្ទនា ហើយអ្វីដែលសំខាន់ទៀតនោះ យើងមិនចង់ឃើញការប្រយុទ្ធគ្នា ឬការទម្លាក់គ្រាប់បែកទៅលើមន្ទីរពេទ្យក្នុងតំបន់នោះទេ” ។
នៅពេលអ្នកសារព័ត៌មានសួរនាំអំពីការស្លាប់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារតែការបន្តវាយប្រហាររបស់អ៊ីស្រាអែល លោក Sullivan បានឆ្លើយថា “យើងដឹងមានជនស៊ីវិលស្លូតត្រង់រាប់ពាន់នាក់បានបាត់បង់ជីវិតនៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលដែលបានផ្ទុះឡើងកាលពីដើមខែតុលា” ។

ទីប្រឹក្សាសន្តិសុខជាតិរូបនេះបញ្ជាក់ទៀតថា “រាល់ការបាត់បង់ជីវិតរបស់ប្រជាជនស្លូតត្រង់ មិនថាជាពលរដ្ឋប៉ាឡេស្ទីន អ៊ីស្រាអែល ឬអ្នកណានោះទេ ទាំងអស់នេះគឺជាសោកនាដកម្ម ហើយយើងពិតជារន្ធត់ចិត្តសម្រាប់ការបាត់បង់ជីវិតប្រជាជនទាំងអស់នោះ” ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងកន្លែងគោរពបូជាផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,០០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៨,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ីស្រាអែល បាញ់រះកាំភ្លើងធំវាយប្រហារតំបន់ព្រំដែនភាគខាងត្បូងប្រទេស លីបង់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ