Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អនុញ្ញាតឲ្យប៉ូលិសចិន មកល្បាតលើដីរបស់ខ្លួន ដើម្បីបង្កើនទំនុកចិត្តអ្នកទេសចរ

បានផុស

នៅ

ក្នុង​គោលបំណងបង្កើនទំនុកចិត្ត​ភ្ញៀវ​ទេសចរ​ចិន, អាជ្ញាធរ​ថៃ ​បានសម្រេច​ឲ្យ​មន្ត្រី​ប៉ូលិស​ចិន ចូលរួម​ក្នុងការ​ល្បាត​នៅតាម​ទីក្រុង​ទេសចរណ៍​មួយចំនួនរបស់ខ្លួន។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Thapanee Kiatphaibool នាយកអាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសពីចំណាត់ការនេះ កាលពីថ្ងៃអាទិត្យទី១២ខែវិច្ឆិកា ក្រោយចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នៅអាកាសយានដ្ឋានសុវណ្ណភូមិ។

ប្រធានបទសំខាន់នៃកិច្ចប្រជុំនេះ គឺការដោះស្រាយបញ្ហាសន្តិសុខនិងការធានាគុណភាពនៃសេវាកម្មដែលផ្តល់ឲ្យភ្ញៀវទេសចរ អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ។

(រូបថត៖ Nation)

លោកស្រី Thapanee និយាយថា ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ TAT និងក្រសួងទេសចរណ៍និងកីឡា ចាំបាច់ត្រូវសហការជាមួយប្រធានការិយាល័យស៊ើបអង្កេតកណ្តាល និងប៉ូលិសទេសចរណ៍។

នៅថ្ងៃទី១៥ខែវិច្ឆិកា កិច្ចពិភាក្សាស្តីពីការដាក់ពង្រាយប៉ូលិសចិន ឲ្យល្បាតក្នុងទីក្រុងទេសចរណ៍សំខាន់ៗរបស់ប្រទេសថៃ នឹងត្រូវធ្វើឡើងជាមួយស្ថានទូតចិន។ គេរំពឹងថា គំនិតផ្តួចផ្តើមខាងលើ នឹងរួមចំណែកដល់គោលដៅនៃការទទួលភ្ញៀវទេសចរចិនរហូតដល់ ៤.៤លាននាក់ក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំ២០២៣។

(រូបថត៖ Nation)

លោកស្រី Thapanee គូសបញ្ជាក់ថា “ចាំបាច់ ត្រូវតែមានប៉ូលិសចិននៅក្នុងប្រទេសថៃ ព្រោះវានឹងជួយយើងដើម្បីបង្ហាញដល់ភ្ញៀវទេសចរចិនថា ប្រទេសថៃ កំពុងពង្រឹងវិធានការសន្តិសុខរបស់ខ្លួន។ ម្យ៉ាងវិញទៀត ទេសចរនឹងកាន់តែមានទំនុកចិត្ត ប្រសិនបើមន្ត្រីប៉ូលិសរបស់ពួកគេ អាចបញ្ជាក់ថា ប្រទេសថៃ ពិតជាមានសុវត្ថិភាពមែន”។

សូមរម្លឹកឡើងវិញ ទេសចរចិន ចូលប្រទេសថៃ មានការធ្លាក់ចុះបន្ទាប់ពីក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បើកការបាញ់ប្រហារក្នុងផ្សារទំនើបកណ្តាលទីក្រុងបាងកក ដោយសម្លាប់អ្នកទេសចរចិនម្នាក់ និងម្នាក់ទៀតរងរបួស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ទេសចរចិន បាត់ទំនុកចិត្តលើប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម