Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមន្ត្រីយោធារុស្ស៊ីព្រមានថា សង្រ្គាមនុយក្លេអ៊ែរនឹងផ្ទុះ បើស៊ុយអែត ចូលណាតូ

បានផុស

នៅ

កាលពីចុងសប្តាហ៍ មន្ត្រីយោធារុស្ស៊ីចូលនិវត្តន៍ម្នាក់បានចេញមុខព្រមានថា លោក វ្ល៉ាឌីមៀរ ពូទីន អាចចាប់ផ្តើមសង្រ្គាមនុយក្លេអ៊ែរប្រឆាំងនឹង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ប្រសិនបើប្រទេសស៊ុយអែតចូលរួមជាមួយអង្គការមួយនេះ ។

មីស៊ីលរុស្ស៊ី (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាព​តានតឹងហក់​ឡើងខ្ពស់ ​ខណៈរុស្ស៊ីគំរាមកាន់តែខ្លាំងចំពោះ​ជម្លោះ​នុយក្លេអ៊ែរ​ ​ជាមួយ​លោក​ខាង​លិច ​ខណៈទីក្រុងមូស្គូ បើកប្រតិបត្តិការយោធា នៅ​អ៊ុយក្រែនរយៈពេលជិត ២ ឆ្នាំមកនេះ ។

យោងតាមសារព័ត៌មាន Newsweek បានឲ្យដឹងថា លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងអ៊ុយក្រែន និងជាអ្នកអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បី បានចែករំលែកវីដេអូឃ្លីបរបស់វរសេនីយ៍ឯករុស្ស៊ីចូលនិវត្តន៍ឈ្មោះ Mikhail Khodaryonok ដែលពិភាក្សាអំពីភាពតានតឹងជាមួយប្រទេសនានានៅសមុទ្របាល់ទិក ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍រដ្ឋ។

លោក​ Khodaryonok បាន​ព្រមាន​ស៊ុយអែត កុំឲ្យចូលអង្គការណាតូឲ្យសោះ ហើយអះអាងថា ភាពតានតឹងក្នុងតំបន់ នឹងនាំឲ្យមានជម្លោះនុយក្លេអ៊ែរ ចៀសមិនផុតជាមួយសមាជិកណាតូផ្សេងទៀតនៅក្នុងតំបន់នោះឡើយ ។

លោក Mikhail Khodaryonok (រូបថត៖ BBC)

ស៊ុយអែត គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន រួមទាំងអ៊ុយក្រែន និងហ្សកហ្ស៊ី ផងដែរដែលប៉ុនប៉ងចូលរួមជាមួយអង្គការណាតូ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីវិមានក្រឹមឡាំង មេដឹកនាំយោធា និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានបង្ហើបថា រុស្ស៊ី អាចប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងបស្ចិមប្រទេសមែន ថ្វីបើអ្នកជំនាញទាំងឡាយ ហាក់នៅស្រពិចស្រពិលចំពោះរឿងនេះក៏ដោយ។

កាលពីដើមឆ្នាំ២០២៣ លោក ពូទីន ក៏បានផ្អាកជាបណ្តោះអាសន្នផងដែរ នូវការចូលរួមរបស់ប្រទេសលោក ក្នុងសន្ធិសញ្ញា New START ជាមួយសហរដ្ឋអាមេរិក ហើយនៅខែមីនា ពួកគេថែមទាំងប្រកាសថា ទីក្រុងមូស្គូនឹងសាងសង់ទីតាំងផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រក្នុងប្រទេសបេឡារុសផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ លោក ពូទីន គំរាមថា ជម្លោះនៅអ៊ុយក្រែន អាចក្លាយជា សង្គ្រាមនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម