ព័ត៌មានអន្ដរជាតិ
ករណីកម្រ ស្ត្រីអាមេរិកម្នាក់មានស្បូន ២ ពពោះកូនភ្លោះ
ស្ត្រីម្នាក់នៅរដ្ឋ Alabama នៃសហរដ្ឋអាមេរិកមានស្បូនចំនួន ២ ពីកំណើត ហើយថែមទាំងពពោះកូនភ្លោះទៀតផង ខណៈគ្រូពេទ្យរបស់ស្ត្រីរូបនោះបានលើកឡើងថា នេះគឺជាករណីដ៏កម្របំផុត ។

អ្នកស្រី Kelsey Hatcher ជាម្ដាយកូន ៣ នាក់ ដែលមានទាំងស្បូន និងមាត់ស្បូនចំនួន ២ ពីកំណើត ក៏មិននឹកស្មានថាខ្លួនឯងអាចពពោះកូនភ្លោះបាននោះដែរ ។

លោក Richard Davis អ្នកជំនាញខាងមានផ្ទៃពោះនៅមន្ទីរពេទ្យ University of Alabama-Birmingham បានឲ្យដឹងថា “មានស្រ្តីតិចជាង ១ ភាគរយ ឬប្រហែល ៣ នាក់ប៉ុណ្ណោះក្នុងចំណោម ១,០០០ នាក់ ដែលមានទាំងស្បូន និងមាត់ស្បូន ២ ដូច្នេះការមានកូនភ្លោះពិតជាកម្រណាស់” ។

នៅពេលដែល Hatcher សម្រាលកូន លោក Davis បានដាស់តឿនថា គ្រូពេទ្យត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការត្រួតពិនិត្យស្បូននីមួយៗ និងកំណត់ថាតើមួយណាកន្ត្រាក់មុន ឬកន្ត្រាក់ម្ដងទាំងពីរ ដើម្បីចៀសវាងគ្រោះថ្នាក់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មកស្គាល់ស្បូនសិប្បនិម្មិត ជួយសម្រួលស្ត្រីមិនឲ្យពិបាកសម្រាលកូន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា