Connect with us

ព័ត៌មានអន្ដរជាតិ

WHO៖ មន្ទីរពេទ្យធំរបស់តំបន់ហ្គាហ្សា បានក្លាយជាកន្លែងដាក់សពទៅហើយ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា មន្ទីរពេទ្យធំរបស់តំបន់ហ្គាហ្សា បានក្លាយជាកន្លែងដាក់សពទៅហើយ ព្រោះមានសពដាក់គរលើគ្នានៅទីនោះ ហើយគ្រូពេទ្យភ័យខ្លាចចំពោះអ្នកជំងឺរាប់រយនាក់ មិនអាចទទួលបានការព្យាបាលសង្គ្រោះជីវិតបាន ខណៈការប្រយុទ្ធគ្នានៅខាងក្រៅ កំពុងមានសភាពខ្លាំងក្លា។

(រូបថត៖ Flash90)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃអង្គារទី១៤ខែវិច្ឆិកា កងកម្លាំងអ៊ីស្រាអែល (AEDT) បានទៅដល់ច្រកទ្វារនៃមន្ទីរពេទ្យសំខាន់របស់ទីក្រុងហ្គាហ្សា គឺ Al Shifa ដែលជាគោលដៅចម្បងនៅភាគខាងជើងតំបន់នេះ។ នៅទីនោះ ក្រុមគ្រូពេទ្យនិយាយថា អ្នកជំងឺរួមទាំងទារកទើបនឹងកើត កំពុងស្លាប់តកន្ទុយគ្នា ដោយសារកង្វះប្រេងឥន្ធនៈ។

ទន្ទឹមនោះ កងកម្លាំងការពារអ៊ីស្រាអែល បានចេញបញ្ជាជម្លៀស ប៉ុន្តែក្រុមគ្រូពេទ្យបានបដិសេធចាកចេញ ដោយសារពួកគេខ្លាចថា អ្នកជំងឺ៧០០នាក់នឹងស្លាប់ ប្រសិនបើពួកគេ ត្រូវទុកចោល ហើយបើសិនពួកគេត្រូវបានផ្ទេរចេញ ពួកគេនឹងស្លាប់តាមផ្លូវ។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Munir Al-Bursh អគ្គនាយកនៃក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ប្រាប់ទៅ CNN។

(រូបថត៖ Aljazeera)

អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថា មានមជ្ឈមណ្ឌលបញ្ជាការមួយនៅខាងក្រោមមន្ទីរពេទ្យនោះ ថ្វីបើរឿងនេះ ត្រូវបានក្រុមហាម៉ាស និងមន្ត្រីមន្ទីរពេទ្យបដិសេធក៏ដោយ។

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា លោក Ashraf Al-Qidra ដែលស្ថិតក្នុងមន្ទីរពេទ្យ Al Shifa និយាយថា អ្នកជំងឺចំនួន ៣២ នាក់បានស្លាប់ក្នុងរយៈពេល៣ថ្ងៃចុងក្រោយ រួមទាំងទារកទើបនឹងកើត៣នាក់ផងដែរ ដោយសារការឡោមព័ទ្ធមន្ទីរពេទ្យ និងកង្វះថាមពល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ New Daily

ចុចអាន៖ អ្នកជំងឺ ៦៥០នាក់ កំពុងរង់ចាំសេចក្ដីស្លាប់ ដោយសារអ៊ីស្រាអែលឡោមព័ទ្ធមន្ទីរពេទ្យហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម