Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​ចិនម្នាក់សុខចិត្តលក់​ផ្ទះ​​ទិញ​ក្តាម​មាស ក្រោយមកទើបដឹងថា វាជាវត្ថុបុរាណរាជវង្ស Qing

បានផុស

នៅ

នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ និន្នាការនៃការលេងវត្ថុបុរាណបានផ្ទុះឡើងនៅក្នុងប្រទេសចិន ដែលនាំមកនូវប្រាក់យ៉ាងច្រើនដល់អ្នកលេងនៅក្នុងពិភពលោក។ មិនត្រឹមតែមនុស្សដែលមានចក្ខុវិស័យ និងចំណេះដឹងអំពីវត្ថុបុរាណទេដែលហ៊ានវិនិយោគលើវិស័យនេះ ប៉ុន្តែមនុស្សធម្មតាដែលមានចំណង់ចំណូលចិត្ត ពួកគេក៏ចង់ចូលរួមស្វែងរកសំណាងផ្ទាល់ខ្លួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Sohu កាលពីប៉ុន្មានឆ្នាំមុន ស្ត្រីម្នាក់ឈ្មោះ Tran មកពី Zhejiang ប្រទេសចិនក៏បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញក្តាមមាសនៅផ្សារបុរាណ។ បន្ទាប់មក ស្ត្រីរូបនេះបាននាំយកក្តាមនេះទៅកម្មវិធីវាយតម្លៃកំណប់ ដើម្បីផ្ទៀងផ្ទាត់ថាតើលុយដែលនាងចំណាយនោះមានតម្លៃឬយ៉ាងណា។

បើ​តាម​លោក​ស្រី Tran ជា​មនុស្ស​ដែល​ស្រលាញ់​វប្បធម៌​អរិយធម៌​ជា​ពិសេស។ នៅពេលដែលនាងបានឃើញក្តាមមាសនេះនៅផ្សារបុរាណក្បែរផ្ទះ នាងមិនស្ទាក់ស្ទើរក្នុងការចំណាយប្រាក់យ៉ាងច្រើនដើម្បីយកវាមកជាកម្មសិទ្ធវា បើទោះបីជានាងមិនប្រាកដថាវាជាវត្ថុបុរាណដ៏មានតម្លៃឬក៏អត់ក៏ដោយ។ អ្នកស្រី Tran បាននិយាយថា ក្តាមពណ៌លឿងនេះមើលទៅមិនមានអ្វីពិសេសនោះទេ ប៉ុន្តែបើអ្នកយកចិត្តទុកដាក់ អ្នកនឹងឃើញថារូបរាង និងពណ៌របស់វាមានភាពរស់រវើក។

នៅពេលនោះ អ្នកលក់បានលក់វត្ថុមានតម្លៃនោះដល់ទៅ ១ លានយ័ន ដែលធ្វើឲ្យគាត់ស្ទាក់ស្ទើរយ៉ាងខ្លាំង ព្រោះមិនមានលុយច្រើនក្នុងដៃ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែបំណងប្រាថ្នាចង់ធ្វើជាម្ចាស់ក្តាមមាសខ្លាំងពេក អ្នកស្រី បានសម្រេចចិត្តលក់ផ្ទះដែលឪពុកម្តាយបានទិញឲ្យគាត់ និងប្រើប្រាស់លុយនាំយកក្តាមមាសមកផ្ទះវិញ។

ការវិនិយោគដ៏ប្រថុយប្រថានរបស់លោកស្រី មិនត្រូវបានគាំទ្រដោយសាច់ញាតិរបស់គាត់នោះទេ។ នារីម្នាក់នេះថែមទាំងត្រូវបានមិត្តភក្តិ និងអ្នកជិតខាងសើចចំអកនៅពេលដែលនាងចំណាយផ្ទះដើម្បីយកក្តាមដូចតុក្កតា ហើយគិតថានាងត្រូវបានគេបោកប្រាស់។ យូរ ៗ ទៅតម្លៃអចលនទ្រព្យកើនឡើងយ៉ាងឆាប់រហ័ស។ តម្លៃ​ផ្ទះ​ដែល​លោកស្រី Tran លក់​បាន​កើន​ឡើង​ពី ១ លាន​យន់ ដល់ ៨ លាន​យន់ ។ នេះធ្វើឱ្ឲ្យការសម្រេចចិត្តចាស់របស់នាងកាន់តែត្រូវបានពិភាក្សាដោយមនុស្សជាច្រើន។

នៅពេលនេះ ក្រោយលោកស្រីបានដឹងអំពីកម្មវិធីវាយតម្លៃវត្ថុបុរាណដ៏ល្បីមួយនៅលើកញ្ចក់ទូរទស្សន៍ ទើបសម្រេចចិត្តនាំយកក្តាមមាសទៅឲ្យអ្នកជំនាញពិនិត្យ។ នៅពេលដែលអ្នកជំនាញបានឃើញក្តាមមាសដែលគាត់នាំយកមក ពួកគេក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេបានពិនិត្យវត្ថុនោះយ៉ាងយកចិត្តទុកដាក់ ហើយគិតថា សិប្បកររបស់អ្នកដែលចេះច្នៃក្តាមមាសនេះពិតជាជំនាញណាស់។ ក្តាម​ធ្វើ​ពី​មាស មាន​ត្បូង​ទទឹម​ជាប់​នឹង​ខ្នង តួ​ទាំង​មូល​ត្រូវ​បាន​គេ​ច្នៃ​យ៉ាង​ប្រណិត និង​មាន​តម្លៃ​យ៉ាង​ខ្លាំង។ បន្ទាប់ពីពិនិត្យយ៉ាងយកចិត្តទុកដាក់ អ្នកជំនាញបានកំណត់ថាក្តាមមាសនេះគឺជាវត្ថុបុរាណវប្បធម៌ពីរាជវង្ស Qing ហើយតម្លៃបច្ចុប្បន្ននៃវត្ថុនេះអាចឡើងដល់ ២០លានយន់។

បន្ទាប់ពីឮបែបនេះ អ្នកស្រី Tran សប្បាយចិត្តពេលដឹងថា ការវិនិយោគដ៏ប្រថុយប្រថានរបស់គាត់ពិតជាមានតម្លៃណាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​ក៏ចំណេញ»លើស​ការ​រំពឹង​ទុក។ នៅពេលដែលឪពុកម្តាយរបស់ Tran បានដឹងរឿងនេះ ភាពសោកសៅជាយូររបស់ពួកគេហាក់ដូចជាបាត់ទៅវិញ។ សាច់ញាតិ និងមិត្តភ័ក្តិក៏បានអបអរសាទរលោកស្រី សម្រាប់ឱកាសផ្លាស់ប្តូរជីវិតរបស់គាត់ដោយសារការកាន់កាប់របស់មានតម្លៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖soha

ចុចអាន៖ក្មេងអាយុ២ឆ្នាំម្នាក់នៅ ចិន ផ្ទុកបាក់តេរីជាង១០ប្រភេទក្នុងសួត ពីម៉ាស៊ីនបោកគក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម