ព័ត៌មានអន្ដរជាតិ
ក្រោយផ្ទុះការរិះគន់ ពេលនេះថៃ បញ្ជាក់ចំពោះព័ត៌មាន ហៅប៉ូលិសចិន មកល្បាតលើដីរបស់ខ្លួន
ក្រោយមានការរិះគន់ខ្លាំង ពេលនេះ អគ្គស្នងការនគរបាលជាតិថៃ លោកឧត្ដមសេនីយ៍ Torsak Sukwimol បានបដិសេធថា ប៉ូលិសថៃមិនចង់ឲ្យសមភាគីចិន មកល្បាតនៅក្នុងប្រទេសខ្លួនទេ។

លោកបានបង្ហាញពីជំហរបែបនេះ កាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍មុនៗដែលថា អាជ្ញាធរ គ្រោងអញ្ជើញប៉ូលិសចិន ឲ្យដើរល្បាតនៅតាមតំបន់ទេសចរណ៍ពេញនិយម ដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរចិន ដែលបង្កើតបានជាប្រភពចំណូលសំខាន់ទាក់ទងនឹងវិស័យទេសចរណ៍។
អគ្គស្នងការនគរបាលជាតិនិយាយថា ការិយាល័យនគរបាលថៃ មិនបានធ្វើសំណើនេះឡើយ ហើយលោកគិតថា មានការយល់ច្រឡំលើបញ្ហានេះ។ លោកមិនយល់ស្របនឹងគំនិតនៃការអញ្ជើញប៉ូលិសចិន ឲ្យមកមើលថែភ្ញៀវទេសចរពួកគេ ក្នុងដីថៃទេ ព្រោះរឿងនេះនឹងបំពានអធិបតេយ្យរបស់ថៃ ។ ម្យ៉ាងទៀតប៉ូលិសភូមិន្ទថៃ ក៏អាចមានសមត្ថភាពការពារបានទាំងអ្នកស្រុក និងភ្ញៀវទេសចរដែរ ។

យ៉ាងណា លោកក៏ដឹងដែរថា ប៉ូលិសចិន ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ីតាលី ដែលជាកន្លែងមានបញ្ហាទំនាក់ទំនង ប៉ុន្តែមិនមានបញ្ហាបែបនេះនៅក្នុងប្រទេសថៃទេ។
តាមរបាយការណ៍កន្លងមកបានឲ្យដឹងថា គំនិតក្នុងការអញ្ជើញប៉ូលិសចិន ឲ្យមកធ្វើការល្បាតរួមគ្នាជាមួយសមភាគីថៃ នៅតាមតំបន់ទេសចរណ៍នានា គឺត្រូវបានលើកឡើងក្នុងកិច្ចប្រជុំរបស់នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ជាមួយតំណាងអាជ្ញាធរទេសចរណ៍ថៃ ការិយាល័យស៊ើបអង្កេតកណ្តាល ប៉ូលិសអន្តោប្រវេសន៍ និងប៉ូលិសទេសចរណ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ អនុញ្ញាតឲ្យប៉ូលិសចិន មកល្បាតលើដីរបស់ខ្លួន ដើម្បីបង្កើនទំនុកចិត្តអ្នកទេសចរ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច